សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ នាំយកអំណោយមនុស្សធម៌​ និងស័ង្កសី ផ្តល់ជូនបងប្អូន​រងគ្រោះ ដោយសារខ្យល់កន្ត្រាក់ ចំនួន៥៤គ្រួសារ

ខេត្តខេត្តបន្ទាយមានជ័យ : ដោយមានការគិតគូរយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំចំពោះបងប្អូនប្រជាពលរដ្ឋ​នៅក្នុងមូលដ្ឋានពិសេសបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់​ កាលពីពេលកន្លងទៅ​ នៅថ្ងៃទី 13 ខែឧសភា ឆ្នាំ 2026 វេលារសៀល គណៈប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ​ ដឹកនាំដោយឯកឧត្តម​ អ៊ុំ រាត្រី​ អភិបាលខេត្ត​ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត​ ដោយមានការចូលរួមពីលោកជំទាវ​ នួម​ សុភ័ណ​ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត​ ព្រមទាំង​ក្រុមការងារ​ បាននាំយកអំណោយមនុស្សធម៌​ និងស័ង្កសី ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៥៤គ្រួសារ​ នៅក្នុងស្រុកអូរជ្រៅ​ ខេត្តបន្ទាយមានជ័យ៕

Leave a Reply

Your email address will not be published. Required fields are marked *