ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។ សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ ជ្រាបថា កាលពីព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងពេលចុះសួរសុខទុក្ខជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ សម្តេចតេជោ ប្រមុខរដ្ឋស្តីទី មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ តែផ្ទុយទៅវិញសម្តេចតេជោ បានបដិសេធជំហរប្រើប្រាស់កម្លាំងយោធោក្នុងការដោះស្រាយបញ្ហា។ អ្នកនាំពាក្យសម្តេចតេជោ បញ្ជាក់ថា ក្នុងសុន្ទរកថាកាលពីព្រឹកមិញ សម្តេចតេជោ គ្រាន់តែលើកឡើងចោទជាសំណួរនូវជម្រើសពីរឲ្យជនរួមជាតិពិចារណាប៉ុណ្ណោះ ដោយទី១ ជម្រើសប្រើប្រាស់កម្លាំងយោធា…
Category: ព័ត៌មានជាតិ
កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា ររវាងប្រទេសទាំងពីរ
នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម (To Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមប្រធានរដ្ឋវៀតណាម បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដ៏ឆាប់រហ័ស នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។…
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល និងចែកអំណោយជូន ជនភៀសសឹក កំពុងស្នាក់នៅ មជ្ឈមណ្ឌលជនភៀសសឹក នៅឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹក ៣ ៣១៨នាក់ កំពុងស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ មជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ជាទីតាំងមួយដែលរាជរដ្ឋាភិបាល បានជ្រើសរើសរៀបចំផ្ទះសម្បែងបណ្តោះអាសន្នជូនប្រជាពលរដ្ឋដែលត្រូវថៃឈ្លានពាន និងកាប់កាន់យកដី និងផ្ទះសម្បែងមកពីភូមិជោគជ័យ ព្រៃចាន់ និងភូមិនាតំបន់បឹងត្រកួន។ បច្ចុប្បន្នមានប្រជាពលរដ្ឋសរុប ៣ ៣១៨គ្រួសារ កំពុងរស់នៅបណ្តោះអាសន្ននៅទីនេះ។ លោក…
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
នៅព្រឹកថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញនាំយកនូវទេយ្យវត្ថុ និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនព្រះសង្ឃ១វត្ត និងចែកអំណោយប្រជាជន៦៥០គ្រួសារ ក្នុងនោះរួមមាន គ្រួសារយុទ្ធជននៅសមរភូមិជួរមុខ និងស្ត្រីមានផ្ទៃពោះផងដែរ។ ពិធីនេះប្រារព្ធឡើងនៅបរិវេណវត្តបាំងស្លឹក…
សមត្ថកិច្ចឃាត់ រថយន្តធុនធំតទ្រុងខុសច្បាប់ ៤គ្រឿង បន្ទាប់ពី១គ្រឿង បានបង្កគ្រោះថ្នាក់ចរាចរណ៍ ដល់អ្នកធ្វើដំណើរ
ខេត្តកំពង់ឆ្នាំង ៖ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងនគរបាលចរាចរណ៍ស្រុករលាប្អៀរ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានចុះអនុវត្តច្បាប់ និងឃាត់រថយន្តធុនធំចំនួន ៤គ្រឿង ដែលតទ្រុងខុសលក្ខណៈបច្ចេកទេស ក្នុងនោះមាន ១គ្រឿងបានបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកធ្វើដំណើរ។ សមត្ថកិច្ចបានឱ្យដឹងថា ក្នុងចំណោមរថយន្តទាំង ៤គ្រឿងនោះ មាន ១គ្រឿងបានបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយសារការចតនៅលើដងផ្លូវ ធ្វើឱ្យអ្នកជិះម៉ូតូបើកបុកពីក្រោយបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍នេះជាមុនសិន មុននឹងបន្តនីតិវិធីកាត់ទ្រុងបន្ថែម។ ពាក់ព័ន្ធនឹងវិធានការចំពោះរថយន្តតទ្រុងទាំងនេះ…
ជនជាតិចិន និងថៃ ១១នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បំបែកសម្បុកផលិតគ្រឿងញៀន នៅក្រុងប៉ោយប៉ែត
ខេត្តបន្ទាមានជ័យ ៖ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបទីតាំងផលិត កែច្នៃ រក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយកន្លែង ស្ថិតក្នុងក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនសង្ស័យជាជនបរទេសសរុប ១១នាក់ ព្រមទាំងដកហូតវត្ថុតាង និងឧបករណ៍កែច្នៃជាច្រើន។ ប្រតិបត្តិការបំបែកសម្បុកគ្រឿងញៀននេះ បានធ្វើឡើងកាលពីថ្ងៃទី២៨ រហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្របតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ…
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរអង្គភាពជុំវិញរាជធានីភ្នំពេញ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរអង្គភាពនានាជុំវិញរាជធានីភ្នំពេញ ដែលប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ យោងតាមផេកផ្លូវការរបស់សម្តេចតេជោបានឲ្យដឹងថា ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានផ្ដល់អនុសាសន៍ដល់ នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបង្ក្រាបឱ្យបាន Scam Online ពិសេសត្រូវសួរចម្លើយក្រុម…
កម្ពុជាសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ច្រកអូរស្មាច់
សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា ៖ នៅថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៩:៥០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT HOM) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអូរស្មាច់ ក្រុងសំរោង…
ឯកឧត្តមរដ្ឋមន្ដ្រី ហេង សួរ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពកម្មករនិយោជិត ដែលទទួលមរណភាព ដោយសារឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ នៅខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអញ្ជើញដឹកនាំថ្នាក់ដឹកនាំក្រសួង គោរពវិញ្ញាណក្ខន្ធសពបងប្អូនកម្មករនិយោជិតចំនួន ៩នាក់ (ស្រី ៨នាក់) ដែលបានទទួលមរណភាព ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ កាលពីព្រឹកមិញនេះ ស្ថិតនៅភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្ដែងនូវសមានទុក្ខយ៉ាងជ្រាលជ្រៅ និងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសព និងសាច់ញាតិទាំងអស់…
រយៈពេល ៣សប្តាហ៍ នៃខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចបានបង្រ្កាប បទល្មើសឆបោកតាមប្រព័ន្ធបច្ចឹកវិទ្យា ចំនួន ៥០ទីតាំង ឃាត់ខ្លួនក្នុងរង្វង់ប្រតិបត្តិការ សរុបប្រមាណ ៣,៣២០នាក់ ស្មើនឹង ៣២សញ្ជាតិ
រយៈពេល ៣សប្តាហ៍ នៃខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចបានបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចឹកវិទ្យា ចំនួន ៥០ទីតាំង ឃាត់ខ្លួនក្នុងរង្វង់ប្រតិបត្តិការសរុបប្រមាណ ៣,៣២០នាក់ ស្មើនឹង ៣២សញ្ជាតិ។