តាមប្រភពព័ត៌មានទទួលបាន បន្ទាប់ពីចូលខ្លួនសារភាពកាលពីរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ម្សិលមិញរួចមក នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នេះ សមត្ថកិច្ចខេត្តបាត់ដំបង បានបញ្ជូនជនសង័្សយឈ្មោះ ស៊ីវ ជ័យសិដ្ឋ ទៅកាន់តុលាការខេត្ត ដើម្បីអនុវត្តទោសតាមច្បាប់។ គួររំលឹកថា ជនបង្កឈ្មោះ ស៊ីវ ជ័យសិដ្ឋ ជាជនសង្ស័យបានបើករថយន្ដបុកមនុស្សស្លាប់៥នាក់ និងរបួសម្នាក់នាពេលកន្លងទៅ ខណ ដែលជនសង្ស័យរូបនោះជាកូនស្នងការរងខេត្តបន្ទាយមានជ័យម្នាក់ផងដែរ។ បន្ទាប់ពីបង្កហេតុហើយរត់គេចខ្លួនមួយរយៈខ្លី ជនសង្ស័យបានចូលខ្លួនទៅសារភាពនៅចំពោះមុខសមត្ថកិច្ចកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ម្សិលមិញ។…