ឯកឧ​ត្ត​ម​ ​ឌី​ ​​វិ​ជ្ជា​ ​និ​ង​លោ​ក​ជំ​ទា​វ​ ​ហ៊ុ​​ន​ ​ម៉ា​ណា​ ​អ​ញ្ជើ​ញ​នាំ​យ​ក​​ទេ​យ្យ​វ​ត្ថុ​ ​ប្រ​គេ​ន​​ព្រះ​ស​ង្ឃ​ ​និ​ង​ចែ​ក​អំ​ណោ​​យ​ប្រ​ជា​ព​ល​រ​ដ្ឋ​ ​នៅ​ស្រុ​ក​ភ្នំ​ស្រួ​​ច​ ​ខេ​ត្ត​កំ​ព​ង់​ស្ពឺ​​

នៅ​ព្រឹ​ក​ថ្ងៃ​អា​ទិ​ត្យ​ ​ទី​៣​១​ ​ខែ​ឧ​ស​ភា​ ​ឆ្នាំ​​២​០​២​៦​​​ ​​ឯ​ក​ឧ​ត្ត​ម​ ​ឌី​ ​​វិ​ជ្ជា​ ​និ​ង​លោ​ក​​ជំ​ទា​វ​ ​ហ៊ុ​ន​ ​ម៉ា​​ណា​ ​បា​ន​អ​ញ្ជើ​ញ​នាំ​យ​​ក​នូ​វ​ទេ​យ្យ​វ​ត្ថុ​ ​និ​ង​អំ​ណោ​​យ​ដ៏​ថ្លៃ​ថ្លា​រ​ប​​ស់​ស​ម្តេ​ច​អ​គ្គ​ម​​ហា​សេ​នា​ប​តី​តេ​ជោ​ ​ហ៊ុ​​ន​ ​សែ​ន​ ​និ​ង​ស​ម្តេ​ច​កិ​ត្តិ​ព្រឹ​​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​​នី​ ​ហ៊ុ​ន​សែ​ន​,​​ ​ស​ម្ដេ​ច​ម​ហា​ប​វ​រ​ធិ​ប​​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​និ​ង​​លោ​ក​ជំ​ទា​វ​ប​ណ្ឌិ​ត​ ​ពេ​ជ​ ​​ច​ន្ទ​មុ​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​ត​ ​​ប្រ​គេ​ន​ព្រះ​ស​ង្ឃ​​១​វ​ត្ត​ និ​​​ង​​​​ចែ​​​​​ក​​​អំ​​​ណោ​យ​ប្រ​​ជា​ជ​ន​៦​៥​០​គ្រួ​សា​រ​ ​ក្នុ​ង​នោះ​រួ​​ម​មា​ន​ ​គ្រួ​សា​រ​យុ​ទ្ធ​ជ​ន​នៅ​ស​​ម​រ​ភូ​មិ​ជួ​រ​មុ​ខ​ ​និ​​ង​ស្ត្រី​មា​ន​ផ្ទៃ​ពោះ​ផ​ង​ដែ​រ​។​ ​ពិ​​ធី​នេះ​ប្រា​រ​ព្ធ​ឡើ​ង​នៅ​ប​​​​រិ​​​វេ​ណ​វ​ត្ត​បាំ​ង​ស្លឹ​ក​​ ​ស្ថិ​ត​ក្នុ​ង​ឃុំ​​​ជាំ​ស​ង្កែ​ ​ស្រុ​ក​​ភ្នំ​ស្រួ​ច​ ​ខេ​ត្ត​កំ​ព​ង់​ស្ពឺ​​។​ ​ពិ​ធី​ក៏​បា​ន​រៀ​​ប​ច​ង្ហា​ន់​ប្រ​គេ​ន​ព្រះ​ស​ង្ឃ​​ ​និ​ង​រៀ​ប​ចំ​អា​​ហា​រ​ថ្ងៃ​ត្រ​ង់​ស​ម្រា​ប់​ប្រ​ជា​ព​​ល​រ​ដ្ឋ​ដែ​ល​បា​ន​​ចូ​ល​រួ​ម​ទាំ​ង​៦​៥​០​គ្រួ​សា​​រ​។​

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា
បានមានប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានឧទ្ទិសកុសលផលបុណ្យទាំងអស់ដែលបានធ្វើនៅថ្ងៃនេះ ទៅដល់វីរកងទ័ពកម្ពុជាដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ និងបួងសួងសុំឲ្យប្រទេសជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើន។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម និងលោកជំទាវក៏បានចែកនូវកាតាបសិស្សដែលមាននូវសម្ភារៈសិក្សាជាច្រើនមុខ និងចំណីអាហារ ដល់សិស្សានុសិស្សចំនួន ៣៨៧នាក់, ក៏មានចែកវ៉ែនតាចំនួន៦១០វ៉ែនតា និងថ្នាំបន្តក់ភ្នែកចំនួន៧៨០ និងចែករទេះរុញសម្រាប់ជនពិការចំនួន០៣គ្រឿង។

ទេយ្យវត្ថុសម្រាប់វត្តរួមមាន៖
១-អង្ករ១តោន
២-មី៣០កេសតូច
៣-ត្រីងៀត១០គីឡូក្រាម
៤-សាច់ក្រក១០គីឡូក្រាម
៥-សាច់ផាត់១០គីឡូក្រាម
៦-ទឹកដោះគោខាប់២កេស
៧-កាហ្វេ៥កញ្ចប់ធំ
៨-តែ២គីឡូក្រាម
៩-ស្ករស១បេ
១០-អំបិល១បេ
១១-ទឹកត្រី៥យួរ
១២-ទឹកស៊ីអ៊ីវ៥យួរ
១៣-ទឹកម្ទេស៥យួរ
១៤-ទឹកសៀង៥យួរ
១៥-សាប៊ូដុំ១០០ដុំតូច
១៦-ច្រាស និងថ្នាំដុសធ្មេញ១០០ឈុត
១៧-ប្រេងកូឡា១០០ដប
១៨-ប្រេងខ្យល់១០០ដប
១៩-ថ្នាំពេទ្យ២០ប្រអប់
២០-ស្លាដក់៥
២១-សាប៊ូម្សៅ១០កញ្ចប់
២២-បច្ច័យ ២លានរៀល

អំណោយសម្រាប់បងប្អូនប្រជាពលរដ្ឋ៦៥០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖
១-ថ្នាំពេទ្យ(៤មុខ) ១ប្រអប់
២-ថ្នាំដុសធ្មេញ១ទីប
៣-ច្រាសដុសធ្មេញ ១
៤-ប្រេងកូឡា ១ដបតូច
៥-ប្រេងខ្យល់ ១ដបតូច
៦-ធូបមូស ១ប្រអប់
៧-ពិល ១
៨-សាប៊ូដុសខ្លួន ១ដុំ
៩-សាប៊ូកក់សក់ ១២កញ្ចប់
១០-សាប៊ូបោកខោអាវ ១កញ្ចប់
១១-សំឡីអនាម័យនារី១ដុំ
១២-ក្រមា១
១៣-កន្សែង១
១៤-សារុង១
១៥-មុង១
១៦-ភួយ១
១៧-អង្រឹង១
១៨-អាវភ្លៀង១
១៩-កន្ទេល១
២០-នំស្រួយលីលី១កញ្ចប់ធំ
២១-ទឹកដោះគោខាប់ ២កំប៉ុង
២២-ទឹកស៊ីអ៉ីវ១យួរ
២៣-មី ១កេស
២៤-ត្រីខ ១យួរ
២៥-អង្ករ២៥គីឡូ (១បាវ)
២៦-ធុងទឹកចំណុះ៣៥លីត្រ ១
២៧-ថវិកា ៥០,០០០រៀល៕ផេកសម្តេចតេជោ

Leave a Reply

Your email address will not be published. Required fields are marked *