អ្នក​នាំ​ពា​ក្យ​​ស​ម្តេ​ច​តេ​ជោ​​ ​ច្រា​ន​ចោ​ល​​កា​​រ​ចុះ​ផ្សា​យ​រ​ប​​ស់ ​សា​រ​ព័​ត៌​​មា​ន​ថៃ​មួ​យ​ចំ​នួ​​ន​ ​ដែ​ល​ដ​​ក​ស្រ​ង់​ប្រ​​សា​ស​ន៍​រ​បស់ ​សម្តេ​​ច​តេជោ​​ ​ហ៊ុ​ន​ ​សែ​​ន​ ​ខុស​​ពី​ការពិត ជុំ​​វិ​ញជំ​ហ​រ​​រ​ប​ស់​ក​ម្ពុជា ក្នុ​ង​​កា​រ​ដោះ​ស្រា​​យ​ប​ញ្ហា​ព្រំ​ដែ​ន ជា​មួ​យ​ប្រ​ទេ​​ស​ថៃ​

ឯ​ក​ឧ​​ត្តម​​ ​ជា​ ​ធី​រិ​ទ្ធ​ ​អ្ន​ក​​នាំ​ពា​ក្យ​ស​ម្តេ​ច​តេ​​ជោ​ ​ច្រា​ន​ចោ​ល​កា​​រ​ចុះ​ផ្សា​យ​រ​​ប​ស់​សា​រ​ព័​ត៌​​មា​ន​ថៃ​មួ​យ​ចំ​​នួ​ន​ ​ដែ​ល​​ដ​ក​ស្រ​ង់​ប្រ​សា​​ស​ន៍​រ​ប​ស់​ស​​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​​ន​ ​សែ​ន​ ​ខុ​ស​ពី​​កា​រ​ពិ​តជុំ​វិ​ញ​ជំ​ហ​​ររ​ប​ស់​ក​ម្ពុ​ជា​ក្នុ​ង​កា​រ​ដោះ​​ស្រា​​យ​​ប​ញ្ហា​​ព្រំ​ដែ​ន​ជា​មួ​​យ​ប្រ​ទេ​ស​ថៃ​។​
សូ​ម​​ជ​ម្រា​ប​ជូ​ន​សា​ធា​​រ​ណ​ជ​ន​ជា​តិ​​ ​និ​ង​អ​ន្ត​រ​ជា​​តិ​ ​ជ្រា​ប​ថា​ ​​កា​ល​ពី​ព្រឹ​ក​ថ្ងៃ​ទី​០​​៩​ ​ខែ​មិ​ថុ​នា​ ​​ឆ្នាំ​២​០​២​៦​ ​​ក្នុ​ង​ពេ​ល​ចុះ​សួ​រ​សុ​ខ​​ទុ​ក្ខ​ជ​ន​ភៀ​ស​សឹ​​ក​នៅ​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ស​​ម្តេ​ច​តេ​ជោ​ ​ប្រ​មុ​​ខ​រ​ដ្ឋ​ស្តី​ទី​ ​​មិ​ន​បា​ន​ប្រ​កា​​ស​ជំ​ហ​រ​ដោះ​ស្រា​​យ​ប​ញ្ហា​ព្រំ​ដែ​​ន​ជា​មួ​យ​ថៃ​ដោ​​យ​ប្រើ​ប្រា​ស់​ក​ម្លាំ​ង​​យោ​ធា​ ​ដូ​ច​កា​រ​​ចុះ​ផ្សា​យ​រ​ប​ស់​សា​រ​ព័​ត៌​​មា​ន​ថៃ​មួ​យ​ចំ​​នួ​ន​នោះ​ឡើ​យ​​ ​តែ​ផ្ទុ​យ​ទៅ​វិ​​ញ​ស​ម្តេ​ច​តេ​ជោ​ ​​បា​ន​ប​ដិ​សេ​ធ​ជំ​​ហ​រ​ប្រើ​ប្រា​ស់​ក​ម្លាំ​ង​​យោ​ធោ​ក្នុ​ង​កា​រ​ដោះ​ស្រា​​យ​ប​ញ្ហា​។​ ​
អ្នកនាំពាក្យសម្តេចតេជោ បញ្ជាក់ថា ក្នុងសុន្ទរកថាកាលពីព្រឹកមិញ សម្តេចតេជោ គ្រាន់តែលើកឡើងចោទជាសំណួរនូវជម្រើសពីរឲ្យជនរួមជាតិពិចារណាប៉ុណ្ណោះ ដោយទី១ ជម្រើសប្រើប្រាស់កម្លាំងយោធា ដើម្បីដណ្តើមយកទឹកដីដែលថៃដណ្តើមកាន់កាប់ត្រឡប់មកវិញ និងជម្រើសទី២ ជម្រើសដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធីតាមរយៈយន្តការច្បាប់អន្តរជាតិ។ ក្នុងចំណោមជម្រើសទាំងពីរនេះ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ជម្រើសទី ១ គឺការប្រើកម្លាំងយោធា កម្ពុជា មិនត្រូវការឡើយ តែសម្តេចប្រមុខរដ្ឋស្តីទីបានប្រកាសជំហរយ៉ាងច្បាស់ទៅកាន់ជនរួមជាតិថា កម្ពុជាជ្រើសយកជំហរនៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផ្អែកតាមយន្តការច្បាប់អន្តរជាតិ។

ដូច្នេះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់លាស់នូវជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាតាមយន្តការច្បាប់អន្តរជាតិ។ អ្នកនាំពាក្យសម្តេចតេជោ សូមស្នើឲ្យសារព័ត៌មានថៃកែតម្រូវនិងបញ្ឈប់នូវការចុះផ្សាយនូវព័ត៌មានមិនត្រឹមត្រូវ ដែលវាមិនចំណេញដល់ការដោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំងពីរនោះទេ។ប្រភពព័ត៌មានផេកសម្តេចតេជោ

Leave a Reply

Your email address will not be published. Required fields are marked *