ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។ សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ ជ្រាបថា កាលពីព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងពេលចុះសួរសុខទុក្ខជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ សម្តេចតេជោ ប្រមុខរដ្ឋស្តីទី មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ តែផ្ទុយទៅវិញសម្តេចតេជោ បានបដិសេធជំហរប្រើប្រាស់កម្លាំងយោធោក្នុងការដោះស្រាយបញ្ហា។ អ្នកនាំពាក្យសម្តេចតេជោ បញ្ជាក់ថា ក្នុងសុន្ទរកថាកាលពីព្រឹកមិញ សម្តេចតេជោ គ្រាន់តែលើកឡើងចោទជាសំណួរនូវជម្រើសពីរឲ្យជនរួមជាតិពិចារណាប៉ុណ្ណោះ ដោយទី១ ជម្រើសប្រើប្រាស់កម្លាំងយោធា…
Author: cambo
កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា ររវាងប្រទេសទាំងពីរ
នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម (To Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមប្រធានរដ្ឋវៀតណាម បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដ៏ឆាប់រហ័ស នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។…
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល និងចែកអំណោយជូន ជនភៀសសឹក កំពុងស្នាក់នៅ មជ្ឈមណ្ឌលជនភៀសសឹក នៅឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹក ៣ ៣១៨នាក់ កំពុងស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ មជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ជាទីតាំងមួយដែលរាជរដ្ឋាភិបាល បានជ្រើសរើសរៀបចំផ្ទះសម្បែងបណ្តោះអាសន្នជូនប្រជាពលរដ្ឋដែលត្រូវថៃឈ្លានពាន និងកាប់កាន់យកដី និងផ្ទះសម្បែងមកពីភូមិជោគជ័យ ព្រៃចាន់ និងភូមិនាតំបន់បឹងត្រកួន។ បច្ចុប្បន្នមានប្រជាពលរដ្ឋសរុប ៣ ៣១៨គ្រួសារ កំពុងរស់នៅបណ្តោះអាសន្ននៅទីនេះ។ លោក…
ឧទ្ធម្ភាគចក្រវាយប្រហារ Apache របស់យោធាអាមេរិក មួយគ្រឿង ធ្លាក់ជិតច្រក Hormuz ខណៈអ្នកបើកមានសុវត្ថិភាព
ព័ត៌មានអន្តរជាតិ ៖ ឧទ្ធម្ភាគចក្រវាយប្រហារ Apache របស់កងទ័ពសហរដ្ឋអាមេរិក បានធ្លាក់កាលពីព្រឹកថ្ងៃអង្គារ នៅក្បែរច្រកសមុទ្រ Hormuz ខណៈលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាក់ថា សមាជិកពីឡុត ២ នាក់មានសុវត្ថិភាពទេ។ ទោះជាយ៉ាងណា មូលហេតុដែលបណ្តាលឱ្យធ្លាក់នៅតែមិនទាន់ដឹងច្បាស់នៅឡើយ ស្របពេលភាពច្របូកច្របល់កើនឡើង បន្ទាប់ពីអ៊ីរ៉ង់ និងអ៊ីស្រាអែលបាញ់ប្រហារសងសឹកគ្នា ដែលជាការវាយប្រហារដ៏ធំបំផុតមិនធ្លាប់មាន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ ដោយពឹងផ្អែកលើរបាយការណ៍បរទេស ក៏បានទទួលដំណឹងពីការធ្លាក់នេះផងដែរ តែមិនបានបញ្ជាក់លម្អិតនោះទេ។ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ សង្គ្រាមនេះបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោករង្គោះរង្គើ…
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
នៅព្រឹកថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញនាំយកនូវទេយ្យវត្ថុ និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនព្រះសង្ឃ១វត្ត និងចែកអំណោយប្រជាជន៦៥០គ្រួសារ ក្នុងនោះរួមមាន គ្រួសារយុទ្ធជននៅសមរភូមិជួរមុខ និងស្ត្រីមានផ្ទៃពោះផងដែរ។ ពិធីនេះប្រារព្ធឡើងនៅបរិវេណវត្តបាំងស្លឹក…
សមត្ថកិច្ចឃាត់ រថយន្តធុនធំតទ្រុងខុសច្បាប់ ៤គ្រឿង បន្ទាប់ពី១គ្រឿង បានបង្កគ្រោះថ្នាក់ចរាចរណ៍ ដល់អ្នកធ្វើដំណើរ
ខេត្តកំពង់ឆ្នាំង ៖ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងនគរបាលចរាចរណ៍ស្រុករលាប្អៀរ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានចុះអនុវត្តច្បាប់ និងឃាត់រថយន្តធុនធំចំនួន ៤គ្រឿង ដែលតទ្រុងខុសលក្ខណៈបច្ចេកទេស ក្នុងនោះមាន ១គ្រឿងបានបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកធ្វើដំណើរ។ សមត្ថកិច្ចបានឱ្យដឹងថា ក្នុងចំណោមរថយន្តទាំង ៤គ្រឿងនោះ មាន ១គ្រឿងបានបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយសារការចតនៅលើដងផ្លូវ ធ្វើឱ្យអ្នកជិះម៉ូតូបើកបុកពីក្រោយបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍នេះជាមុនសិន មុននឹងបន្តនីតិវិធីកាត់ទ្រុងបន្ថែម។ ពាក់ព័ន្ធនឹងវិធានការចំពោះរថយន្តតទ្រុងទាំងនេះ…
ជនជាតិចិន និងថៃ ១១នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បំបែកសម្បុកផលិតគ្រឿងញៀន នៅក្រុងប៉ោយប៉ែត
ខេត្តបន្ទាមានជ័យ ៖ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបទីតាំងផលិត កែច្នៃ រក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយកន្លែង ស្ថិតក្នុងក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនសង្ស័យជាជនបរទេសសរុប ១១នាក់ ព្រមទាំងដកហូតវត្ថុតាង និងឧបករណ៍កែច្នៃជាច្រើន។ ប្រតិបត្តិការបំបែកសម្បុកគ្រឿងញៀននេះ បានធ្វើឡើងកាលពីថ្ងៃទី២៨ រហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្របតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ…
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរអង្គភាពជុំវិញរាជធានីភ្នំពេញ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរអង្គភាពនានាជុំវិញរាជធានីភ្នំពេញ ដែលប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ យោងតាមផេកផ្លូវការរបស់សម្តេចតេជោបានឲ្យដឹងថា ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានផ្ដល់អនុសាសន៍ដល់ នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបង្ក្រាបឱ្យបាន Scam Online ពិសេសត្រូវសួរចម្លើយក្រុម…
ការផ្ទុះឧស្ម័ននៅ អណ្តូងរ៉ែធ្យូងថ្មមួយ ក្នុងខេត្តសានស៊ី ភាគខាងជើងប្រទេសចិន បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៨២នាក់
ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួ បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា ការផ្ទុះឧស្ម័ននៅអណ្តូងរ៉ែធ្យូងថ្មមួយក្នុងខេត្តសានស៊ីភាគខាងជើងប្រទេសចិន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨២នាក់។ ការផ្ទុះនេះបានកើតឡើង កាលពីល្ងាចថ្ងៃសុក្រ នៅអណ្តូងរ៉ែធ្យូងថ្ម Liushenyu ក្នុងស្រុក Qinyuan ជាកន្លែងដែលមានកម្មករចំនួន ២៤៧ នាក់ ស្ថិតនៅក្រោមដីនៅពេលកើតហេតុ។ ក្រុមឆ្លើយតបបន្ទាន់ នៅតែត្រូវបានដាក់ពង្រាយនៅកន្លែងកើតហេតុ ខណៈដែលកិច្ចខិតខំប្រឹងប្រែងបន្តជួយសង្គ្រោះកម្មករដែលបាត់ខ្លួន និងវាយតម្លៃពីវិសាលភាពពេញលេញនៃសោកនាដកម្មនេះ។ ការស៊ើបអង្កេតក៏ត្រូវបានចាប់ផ្តើម ជុំវិញគ្រោះមហន្តរាយនេះផងដែរ។ លោកប្រធានាធិបតី ស៊ី ជីនពីង បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះយ៉ាងពេញទំហឹងសម្រាប់អ្នកដែលបាត់ខ្លួន និងការព្យាបាលជាបន្ទាន់សម្រាប់អ្នករងរបួស។ លោកក៏បានបញ្ជាឱ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់អំពីមូលហេតុនៃគ្រោះមហន្តរាយនេះ…
កម្ពុជាសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ច្រកអូរស្មាច់
សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា ៖ នៅថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៩:៥០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT HOM) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអូរស្មាច់ ក្រុងសំរោង…