សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន ​ជួ​​ប​សំណេះ​សំណា​ល និ​ង​ចែ​ក​អំ​ណោ​យ​ជូ​ន ជ​ន​ភៀ​​ស​សឹ​ក ​​​​​កំ​​​​ពុង​​​​ស្នា​​​ក់​​​​នៅ​ ម​ជ្ឈ​ម​ណ្ឌ​ល​ជ​​​​ន​​​ភៀ​​​ស​​​​សឹ​​ក ​​នៅ​​ឃុំ​ស្ល​ក្រា​ម​ ស្រុ​​​ក​​​ស្វា​យ​ចេ​​ក ​​ខេ​​​ត្ត​​​ប​​​​ន្ទា​​យ​​​​មា​​​ន​​​ជ័​​​​យ​ ​

ខេ​ត្ត​ប​​​​ន្ទា​​​យ​​​មា​​ន​​​​ជ័​​​យ​​​ ​​​៖​​​​​ ​​​​នៅ​​​ព្រឹ​​​ក​​​​ថ្ងៃអ​​​​​ង្គា​​​​រ​ ​​​​​ទី​​​៩​​​ ​​​​ខែ​​​មិ​​​ថុ​​​​នា​​​ ​​​ឆ្នាំ​​​២​​​​០​​​​​២​​​៦​​​នេះ​​​​ ​​​ស​​​​ម្តេ​​​ច​​​​​តេ​​​​ជោ​​​ ​​​ហ៊ុ​​​​ន​​​ ​​​​​សែ​ន​​​​​​ ​​​ប្រ​​​មុ​​​​ខ​​​​​​​​​រ​​​ដ្ឋ​​​​ស្តី​​​ទី​​​នៃ​​​ព្រះ​​​រា​​​​ជា​​​ណា​​​ច​​​​ក្រ​​​​​ក​​​ម្ពុ​​​​ជា​​​ ​​​បា​​​ន​​​​អ​​​ញ្ជើ​​​ញ​​​សំ​​​​ណេះ​​​​​សំ​​​ណា​​​​ល​​​ ​​​និ​​​ង​​​​ចែ​​​ក​អំ​​​ណោ​​​យ​​​ជូ​​​​ន​​​​​​​​​ជ​​​​ន​​​ភៀ​​​ស​​​សឹ​​ក​​​​ ​​​៣​​​ ​​​៣​​​១​​​​៨​​​នា​​​ក់​​​ ​​​កំ​​​​​​ពុ​ង​​​ស្នា​​​ក់​​​​នៅ​​​​​ម​​​ជ្ឈ​​​​ម​​​ណ្ឌ​​​ល​​​​ជ​​​ន​​​ភៀ​​​ស​​​​សឹ​​​ក​​​នៅ​​​​ភូ​​​មិ​​​-​​​​ឃុំ​​​ស្ល​​​​​ក្រា​​​​ម​​​ ​​​ស្រុ​​​​ក​​​ស្វា​​​យ​​​ចេ​​​ក​​​ ​​​​ខេ​​​ត្ត​​​ប​​​ន្ទា​​​​យ​​​មា​​​ន​​​ជ័​​​យ​​​​។​​

មជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ជាទីតាំងមួយដែលរាជរដ្ឋាភិបាល បានជ្រើស​រើស​​រៀប​ចំផ្ទះសម្បែងបណ្តោះអាសន្នជូនប្រជាពលរដ្ឋដែលត្រូវថៃឈ្លានពាន និងកាប់កាន់​យក​ដី និងផ្ទះសម្បែងមកពីភូមិជោគជ័យ ព្រៃចាន់ និងភូមិនាតំបន់បឹងត្រកួន។ បច្ចុប្បន្នមានប្រជាពលរដ្ឋ​សរុប ៣ ៣១៨គ្រួសារ កំពុងរស់នៅបណ្តោះអាសន្ននៅ​ទីនេះ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្នុងនាមក្រុមការ​ងារ​​ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជំនួសមុខឱ្យអង្គពិធីទាំងមូល បានសម្ដែងនូវគារវកិច្ច​គោរពដឹងគុណប្រកបដោយកតញ្ញុតាធម៌ និងស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះសម្តេចតេជោ និងប្រតិភូ។

លោក អ៊ុំ រាត្រី ចាត់ទុកដំណើរសំណេះសំណាលរបស់សម្តេចនៅថ្ងៃនេះ គឺជាការផ្តល់នូវភាព​កក់​ក្តៅ និងជាការលើកទឹកចិត្តយ៉ាងធំធេងក្រៃលែង។

លោកអភិបាលខេត្ត បានរៀបរាប់ពីដំណើរការសាងសង់ផ្ទះសម្បែង និងការរៀបចំភូមិឋាន​ដល់​ប្រជាពលរដ្ឋភៀសសឹក ដើម្បីសម្រួលដល់ការរស់នៅរបស់ពួកគាត។
មកទល់ពេលនេះ ប្រជា​ពលរដ្ឋ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពបណ្តោះអាសន្ន មានចំនួន៣.៣១៨គ្រួសារ ស្មើនឹងមនុស្សរាយចំនួន ១១.២១៧នាក់/ស្រី៥.៦៦៣នាក់ កុមារ ៣.៨៣៩នាក់ ។
ក្នុងចំណោម ប្រជាពលរដ្ឋ ៣.៣១៨គ្រួសារ ក្នុងនោះមានគ្រួសារកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ​ចំនួន​១៤៥គ្រួសារ ដោយផ្តល់ដីទំហំ ២០ម៉ែត្រ គុណ ៣០ម៉ែត្រ ក្នុង១គ្រួសារ ទំហំផ្ទះ ៥ម៉ែត្រ គុណ ៧ម៉ែត្រ លើផ្ទៃដីចំនួន ៤០០ហិកតា ដោយដកទុកសម្រាប់ធ្វើកសិកម្ម ចំនួន ១១៣ហិកតា។

គិតចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ដំណាច់ខែមេសា ឆ្នាំ២០២៦ និងមកដល់ពេលនេះ ការសាង​សង់​ផ្ទះដែលដឹកនាំដោយលោកទេសរដ្ឋមន្ត្រី គន់ គីម បានរួចរាល់ចំនួន ២ ៨០៥ខ្នង។ ក្រុមការ​ងារបានរៀបចំទៅតាមភូមិនីមួយៗ ដោយមានស្នាក់ការភូមិគ្រប់ភូមិទាំង៦ និងដីសម្រាប់​ធ្វើ​កសិកម្មដែលទទួលខុសត្រូវដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្រសួង ក៏បានផ្តល់ទ្រុងមាន់ និងពូជមាន់ដល់ប្រជាពលរដ្ឋចំនួន ១.០០០ គ្រួសារ មានការសាង​សង់ផ្លូវចំនួន២៦ខ្សែ ក្នុងនោះ ផ្លូវមេទំហំ១១ម៉ែត្រ ចំនួន៦ខ្សែ និងផ្លូវទំហំ ៧ម៉ែត្រចំនួន ២០​ខ្សែ សំរួលដីសាងសង់សាលារៀន ចាប់ពីមត្តេយ្យសិក្សា ដល់អនុវិទ្យាល័យ, សាងសង់​មណ្ឌលសុខ​ភាពដោយកងវិស្វកម្មសម្ដេចតេជោសៀមរាប ដឹកនាំដោយនាយឧត្តមសេនីយ៍ ខេង សុមេធ ការភ្ជាប់ប្រព័ន្ធទឹក និងភា្ជប់ទឹកតាមផ្ទះ ទទួលខុសត្រូវដោយក្រសួងឧស្សាហកម្ម សិប្បកម្ម និងនវានុវត្តន៍។ ទន្ទឹមនោះ ក្រសួងក៏បានផ្ដល់ពាងទឹកធំក្នុង១គ្រួសារទទួលបានពាង​១ចំណុះ​៥គូប ស្មើនឹង ២៨០ពាង ចំពោះអគ្គិសនីបានតភ្ជាប់គ្រប់ផ្ទះដែលទទួលខុសត្រូវដោយក្រសួងរ៉ែ និងថាមពល រីឯការសម្របសម្រួលទូទៅគឺរដ្ឋបាលខេត្ត។ ជាពិសេសរាជរដ្ឋាភិបាល បានជួយ​ឧបត្ថម្ភថវិកាក្នុង ១គ្រួសារចំនួន ១០ម៉ឺនរៀល ឧបត្ថម្ភដល់សមាជិកគ្រួសារក្នុងម្នាក់ៗចំនួន ២៨.០០០រៀល ឧបត្ថម្ភក្នុងការប្រើប្រាស់ភ្លើងក្នុង១គ្រួសារចំនួន៣០គីឡូ និងថ្លៃប្រើប្រាស់ទឹក​ប្រចាំ​ខែ ២ម៉ឺនរៀលក្នុង១គ្រួសារ។ ជនភៀសសឹកក៏ទទួលបានថវិកាជំនួយសង្គមពិសេសក្នុ​ង១គ្រួសារ​ចំនួន២០ម៉ឺនរៀលក្នុង១ខែ បន្ថែមលើប្រាក់ឧបត្ថម្ភដែលទទួលបានពីមុន ក្នុងរយៈពេល១២ខែ ចាប់អនុវត្តពីខែមិថុនា ឆ្នាំ២០២៦។

ជាមួយនឹងការរៀបចំភូមិឋាននេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងក្រុមការងារ បានផ្ដល់គោលការណ៍ឱ្យពលរដ្ឋជាជនភៀសសឹក រៀបចំការប្រឡង​ប្រណាំងផ្ទះស្អាត(៣ខែម្តង) យក ៣ខ្នងផ្ទះ និងការប្រឡងប្រណាំងភូមិស្អាតផងដែរ។ ផ្ទះ​លេខ​១ទទួលបានថវិកា ៣.០០០ដុល្លារ លេខ២ ទទួលបានថវិកា ២.០០០ដុល្លារ និងលេខ៣ ទទួលបានថវិកា ១.០០០ដុល្លារ ភូមិស្អាតនឹងមានការឧបត្ថម្ភដែរ។

ក្រៅពីនេះមានអង្គការដៃគូផ្សេងៗមានដូចជា អង្គការម៉ារីតាន់ភឺស បានជួយលើការចិញ្ចឹមមាន់ ពពែ ចង្រិត និងទឹកចម្រុះចំនួន២ទីតាំង ព្រមទាំងឧបត្ថម្ភពាងចំនួន២.៩០០ អង្គការទស្សនៈ​ពិភព​លោក ជួយលើការងារអប់រំ អង្គការ IOM ជួយលើការងារអប់រំសុខភាពផ្លូវចិត្ត អង្គការក្តី​សង្ឃឹម​កម្ពុជា ជួយចាក់សាបតាមផ្ទះជនពិការ អង្គការអុកស្វាម ជួយឧបត្ថម្ភថវិកាដល់គ្រួសារ​ជន​ភៀសសឹក អង្គការរីដូ ជួយឧបត្ថម្ភអំពូលសូឡា និងអង្គការផ្កាឈូក ជួយឧបត្ថម្ភស្បៀង​ដល់​ជនភៀសសឹក៕

Leave a Reply

Your email address will not be published. Required fields are marked *