កម្ពុជា-វៀ​ត​ណា​​ម​ ​ឯ​ក​ភា​ព​ប​ន្ត​ព​​ង្រឹ​ង​ ​និ​ង​​ព​ង្រី​ក​ទំ​នា​ក់​ទំ​​ន​ង​ ​និ​ង​​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​ រ​រ​វា​ង​ប្រ​ទេ​ស​​ទាំ​ង​ពី​រ​ ​

នារសៀ​​ល​ថ្ងៃ​ទី​៩​ ​ខែ​មិ​ថុ​នា​ ​ឆ្នាំ​​២​០​២​៦​,​ ​ស​ម្តេ​ច​ម​​ហា​ប​វ​រ​ធិ​ប​តី​ ​​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​នា​យ​ក​​រ​ដ្ឋ​ម​ន្ត្រី​នៃ​ព្រះ​រា​ជា​ណា​​ច​ក្រ​ក​ម្ពុ​ជា​ ​បា​ន​អ​ញ្ជើ​ញ​ជួ​ប​ស​​ម្តែ​ង​កា​រ​​គួរ​​ស​ម​ ​និ​ង​​ពិ​ភា​ក្សា​កា​រ​ងា​​រ​ជា​មួ​យ​ ​​ឯ​ក​ឧ​ត្ត​ម​​​ ​តូ​ ​​ឡឹ​ម​ ​(​T​o​ ​​L​a​m​)​ ​ប្រ​ធា​​ន​រ​ដ្ឋ​ ​នៃ​សា​​ធា​រ​ណ​រ​ដ្ឋ​ស​ង្គ​ម​និ​យ​​ម​វៀ​ត​ណា​ម​ ​និ​​ង​ជា​អ​គ្គ​លេ​ខា​​ធិ​កា​រ​ប​ក្ស​កុ​​ម្មុ​យ​នី​ស្ត​វៀ​ត​​ណា​ម​ ​ក្នុ​ង​ឱ​​កា​ស​នៃ​កា​រ​អ​​ញ្ជើ​ញ​បំ​ពេ​ញ​​ទ​ស្ស​ន​កិ​ច្ច​ផ្លូ​វ​​កា​រ​ ​និ​​ង​ចូ​ល​រួ​ម​វេ​ទិ​កា​​អ​នា​គ​ត​អា​ស៊ា​​ន​ ​លើ​ក​ទី​៣​​ ​នៅ​សា​ធា​រ​ណ​​រ​ដ្ឋ​ស​ង្គ​ម​និ​​យ​ម​វៀ​ត​ណា​​ម​ ​នៅ​ថ្ងៃ​ទី​៨​-​​៩​ ​ខែ​មិ​ថុ​នា​ ​​ឆ្នាំ​២​០​២​៦​។​ ​

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម​ប្រធានរដ្ឋវៀតណាម បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដ៏ឆាប់រហ័ស នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ជាមួយគ្នានេះ, ឯកឧត្តម​ក៏បានរំលឹកឡើងវិញនូវលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមនៅប្រទេសកម្ពុជា និងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលគណបក្ស នៅប្រទេសកម្ពុជា កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ។ ឯកឧត្តមក៏បានគូសបញ្ជាក់ពីការគាំទ្រដល់ការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-វៀតណាម ក៏ដូចជាកិច្ចសហប្រតិបត្តិការ កម្ពុជា-វៀតណាម-ឡាវ ឱ្យកាន់តែជិតស្និទ្ធថែមទៀត ក៏ដូចជាបន្តធ្វើការរួមគ្នា ក្នុងក្របខ័ណ្ឌតំបន់និងអន្តរជាតិ ដើម្បីរួមចំណែករក្សាសន្តិភាព និងសន្តិសុខ។

ជាការឆ្លើយតប, សម្ដេចធិបតីបានអបអរសាទរវៀតណាមចំពោះការរៀបចំវេទិកាអនាគតអាស៊ាន លើកទី៣ ដ៏មានសារៈសំខាន់នេះ ក្នុងបរិបទពិភពលោកមានការប្រែប្រួលយ៉ាងឆាប់រហ័ស។ បន្ថែមលើនេះ សម្ដេចធិបតី បានសម្ដែងការរីករាយ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងជាប្រពៃណីកម្ពុជា-វៀតណាម ទោះបីជាពិភពលោកមានការប្រែប្រួលឆាប់រហ័ស និងប្រឈមមុខនឹងភាពមិនប្រាកដប្រជាក៏ដោយ។ ក្នុងន័យនេះ សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌ កម្ពុជា-វៀតណាម និងក្របខ័ណ្ឌ កម្ពុជា-ឡាវ-វៀតណាម ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសនីមួយៗ។

សម្ដេចធិបតី និងឯកឧត្តម​ប្រធានរដ្ឋវៀតណាម ក៏បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា សំដៅបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសំខាន់ៗ រួមមាន សេដ្ឋកិច្ច​ ពាណិជ្ជកម្ម សន្តិសុខ ការពារជាតិ ក៏ដូចជាការតភ្ជាប់រវាងប្រជាជននិងប្រជាជន ជាពិសេសយុវជន៕ផេកសម្តេចធិបតី

Leave a Reply

Your email address will not be published. Required fields are marked *