នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ដឹកនាំកិច្ចប្រជុំ ការងារយុទ្ធនាការ បោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា  (Online Scams) នៅក្នុងខេត្តបន្ទាយមានជ័យ

ខេត្តបបន្ទាយមានជ័យ ​៖ ព្រឹក​ថ្ងៃ​ទី១០ ខែឧសភា ឆ្នាំ ២០២៦​ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ការងារយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា  (Online Scams) នៅក្នុងខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូអមដំណើរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អធិការក្រុង -ស្រុក មេបញ្ជាការ មូលដ្ឋាន កង រាជអាវុធហត្ថ ក្រុង-ស្រុក អភិបាលក្រុង-ស្រុក អ្នកពាក់ព័ន្ធបានចូលរួមប្រារព្ធធ្វើនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យនាព្រឹកនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *