សម្តេច​ធិប​តី​ ​ហ៊ុ​ន​ ​​ម៉ា​ណែ​ត​ ​៖​ ​គ្មា​ន​កា​​រ​លើ​ក​លែ​ង ​ចំ​ពោះ​ម​ន្ត្រីដែ​​ល​ជា​ប់​ពា​​ក់​ព័​ន្ធ ​ប​ទ​ល្មើ​ស​ក្នុ​ង​ស​ង្គ​ម​ ​ជា​ពិ​សេ​ស ​ប​​ទ​ល្មើ​ស​ឆ​បោ​ក​តា​ម​ប្រ​ព័​ន្ធ​ប​ច្ចេ​​ក​វិ​ទ្យា​

ស​ម្តេ​ច​​ម​ហា​ប​វ​រ​ធិ​ប​តី​ ​​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​​ក​ម្ពុ​ជា​ ​បា​ន​ស​ង្ក​ត់​​ធ្ង​ន់​ពី​ភា​ព​ចាំ​បា​​ច់​នៃ​កា​រ​ប​ង្ក្រា​ប​ឱ្យ​បា​ន​ម៉ឺ​ង​​ម៉ា​ត់​ ​រា​ល់​ប​ទ​ល្មើ​ស​ប្រ​ឈ​ម​ក្នុ​ង​​ស​ង្គ​ម​ ​រួ​ម​មា​ន​ ​​ប​ទ​ល្មើ​ស​ឆ​បោ​ក​តា​ម​​ប្រ​ព័​ន្ធប​​ច្ចេ​ក​វិ​ទ្យា​ ប​​​ទ​ល្មើ​​ស​ច​រា​ច​រ​ណ៍​ ​គ្រឿ​​ង​ញៀ​ន​ ​ក្មេ​ង​ទំ​នើ​ង​ ​​និ​ង​អំ​ពើ​ជួ​ញ​ដូ​រ​​ម​នុ​ស្ស​ជា​ដើ​ម​។​ សម្តេចធិបតីថ្លែងបែបនេះ ក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។ សម្តេចធិបតីបានគូសបញ្ជាក់ទៀតថា «យើងត្រូវតែរួមគ្នាប្តេជ្ញាចិត្តសម្អាតផ្ទះយើង ដោយបណ្ដេញរាល់អំពើអាក្រក់ចេញពីប្រទេសឱ្យអស់ ដើម្បីនាំមកវិញនូវអ្វីដែលល្អៗសម្រាប់ជាតិ និងប្រជាជនយើង»។ ក្នុងន័យនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួម និងគាំទ្របេសកកម្មនេះ…

ដោ​យ​ក្តី​អា​ឡោះ​អា​ឡ័​​យ​ជា​ព​ន់​ពេ​ក​ ​លោ​ក​ជំ​ទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​អ​​ញ្ជើ​ញ​ចូ​ល​រួ​​ម​រំ​លែ​ក​ម​រ​ណ​ទុ​ក្ខ​ ​និ​ងគោ​​រ​ព​វិ​ញ្ញា​ណ​ក្ខ​ន្ធ​វី​រ​​យុ​ទ្ធ​ជ​ន​ព​​លី​ដោ​យ​ផ្ទា​ល់​នៅ​គេ​​ហ​ដ្ឋា​ន​រ​ប​ស់​ស​ព​នៅ​ខេ​ត្ត​រ​​ត​ន​គិ​រី​

ក្នុងវេលាដ៏ក្រៀមក្រំនេះផងដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ រាជរដ្ឋាភិបាល រួមទាំងប្រជាជនកម្ពុជាទាំងអស់សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហានរបស់ វីរយុទ្ធជនកម្ពុជា ដែលបានពលីអាយុជីវិតដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាការផ្តល់ជូនមកវិញនូវសន្តិភាពជូនជាតិ មាតុភូមិ៕ផេកសម្តេចធិបតី…

ឯកឧ​ត្ត​ម​ ​​តូ ​​ឡឹម​ ​​អ​ញ្ជើ​ញ​ម​ក​ដ​ល់ អា​​កា​ស​យា​ន​ដ្ឋា​ន​អ​ន្ត​​រ​ជា​តិ​តេ​ជោ​ ​ដើ​ម្បី​បំ​ពេ​​​ញ ​ទ​ស្ស​ន​កិ​ច្ច​ផ្លូ​វ​រ​ដ្ឋ​​នៅ​ក​ម្ពុ​ជា​

ឯ​ក​ឧ​ត្ត​ម​ ​​តូ​ ​ឡឹ​ម​ ​(​T​o​ ​​L​a​m​)​ ​អ​គ្គ​លេ​ខា​​ធិ​កា​រ​ប​ក្ស​កុ​ម្មុ​យ​​នី​ស្ត​វៀ​ត​ណា​ម​ ​អ​ញ្ជើ​​ញ​ម​ក​ដ​ល់​អា​​កា​ស​យា​ន​ដ្ឋា​ន​អ​​ន្ត​រ​ជា​តិ​តេ​ជោ​ ​​ខេ​ត្ត​ក​ណ្តា​ល​ ​នា​ព្រឹ​ក​ថ្ងៃ​​ទី​០​៦​ ​ខែ​កុ​ម្ភៈ​​ ​ឆ្នាំ​២​០​២​៦​ ​​ដើ​ម្បី​បំ​ពេ​ញ​ទ​ស្ស​ន​កិ​ច្ច​​ផ្លូ​វ​រ​ដ្ឋ​នៅ​ព្រះ​រា​​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​ត​​​ប​តា​ម​កា​រ​យា​ង​អ​ញ្ជើ​ញ​​រ​ប​ស់​ព្រះ​ក​រុ​ណា​ ​ព្រះ​បា​ទ​ស​ម្តេ​ច​​ព្រះ​ប​រ​ម​នា​ថ​ ​ន​រោត្ត​ម​​ ​សី​​ហ​មុ​នី​​ ​ព្រះ​ម​ហា​ក្ស​ត្រ​ ​​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​​ជា​៕ AKP

មន្ត្រីថ្នា​ក់​ដឹ​​ក​នាំ​ពា​ក់​ព័​ន្ធ បា​ន​អ​​ញ្ជើញ​​ចុះ​ពិ​និ​ត្យ​ទី​​​​​​តាំ​​​ង​ដី​​ ​សម្រា​ប់​​រៀ​ប​ចំ​ ​សា​ង​ស​ង់​​ជ​ម្រ​ក​​ប​ណ្តោះ​អា​ស​ន្ន​ ​​ជូ​ន​ប​ង​ប្អូ​​ន​ភៀ​ស​សឹ​ក ​ដែ​ល​រ​​ងផ​ល​ប៉ះ​​ពា​ល់​ពី ​ជ​ម្លោះ​ព្រំ​ដែ​ន​ ​នៅ​ក្នុ​ង​ខេ​ត្ត​​ប​ន្ទា​យ​មា​ន​ជ័​យ​​

ខេត្តបន្ទាយមានជ័យ : មន្ត្រីថ្នាក់ដឹកនាំពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យទីតាំងដីសម្រាប់រៀបចំសាងសង់ជម្រកបណ្តោះអាសន្ន ជូនបងប្អូនភៀសសឹកដែលរងផលប៉ះពាល់ពីជម្លោះព្រំដែននៅក្នុងខេត្តបន្ទាយមានជ័យ នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២៦។ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូដ្ឋានខេត្តបន្ទាយមានជ័យ រួមនឹងប្រតិភូអមដំណើរ ក្រសួង ក្រុមការងារ លោក អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ…

Home ព័ត៌មានជាតិ ទីតាំ​ង​ O​n​l​i​n​e​​ ​S​c​a​m​s​ ​ទ្រ​ង់​ទ្រា​យ​ធំ ​នៅ​ក្រុ​ង​បា​វិ​ត ត្រូ​​វ​បា​ន​ប​ង្រ្កា​ប​ ​និ​​ង​បា​ន​ឃា​ត់​ខ្លួ​ន ជ​​ន​ស​ង្ស័​យ​ពា​ក់​ព័​ន្ធ​ច្រើ​ន​នា​ក់​​

ខេត្តស្វាយរៀង ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នេះ កម្លាំងជំនាញនៃអគ្គស្នងការនគរបាលជាតិ ដឹកនាំដោយឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង សហការជាមួយគណៈបញ្ជាការខេត្តស្វាយរៀង បានបើកប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបទីតាំង Online Scams ក្នុងក្រុងបាវិត និងបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធច្រើននាក់៕

អបអរសា​ទ​រ ផ្លូ​វ​ថ្មើ​​រ​ជើ​ង​ច​តុ​មុ​ខ​ ជា​គោ​​ល​ដៅ​ទេ​ស​ច​រ​ណ៍​ ​ដ៏​ល្បីល្បា​ញ​មួ​យរ​ប​ស់ ​រាជ​ធានី​ភ្នំ​​ពេ​ញ ​បា​ន​ដា​​ក់​ឱ្យ​ដំ​ណើ​រ​កា​រ បា​ន​រយ​​:ពេ​ល​​១​ឆ្នាំ​ហើ​យ

រ​ដ្ឋ​បា​លរា​ជ​​ធា​នី​ភ្នំ​ពេ​ញ​ ​បា​ន​រៀ​ប​ចំ​ដា​ក់​​ឱ្យ​ដំ​ណើ​រ​កា​រ​សា​ក​ល្ប​ង​​ផ្លូ​វ​ថ្មើ​រ​ជើ​ង​មួ​យ​ខ្សែ​​ ​នៅ​តីរ​វិ​ថី​ព្រះ​​ស៊ី​សុវ​ត្ថិ​ ​ចា​​ប់​ពី​ផ្លូ​វ​លេ​​ខ​៩​៤​ ​រ​ហូ​ត​ដ​ល់​ផ្លូ​​វ​លេ​ខ​២​៤​០​ ​​ស្ថិ​ត​ក្នុ​ង​ខ​ណ្ឌ​ដូ​ន​ពេ​ញ​ ​​ចា​ប់ពី​ម៉ោ​ង​៦​ល្ងា​ច​ ​រ​​ហូ​ត​ដ​ល់​ម៉ោ​ង​១​១​យ​​ប់​ ​រៀ​ង​រា​ល់​ចុ​ង​ស​ប្តា​ហ៍​ ​ចា​ប់​ពី​ថ្ងៃ​ទី​១​​ ​ខែ​កុ​ម្ភៈ​ ​ឆ្នាំ​២​០​​២​៥​ដោ​យ​មិ​ន​អ​នុ​ញ្ញា​ត​​ឱ្យ​មា​ន​យា​ន​ជំ​និះ​គ្រ​ប់​ប្រ​ភេ​ទ​ច​រា​ច​​រ​ឡើ​យ​។​ ផ្លូវ១ខ្សែនេះ ក្លាយជាចំណុចគោលដៅទេសចរណ៍ដ៏ទាក់ទាញនិងមានប្រជាប្រិយភាព នាពេលចុងសប្តាហ៍របស់ប្រជាជនទូទៅ និងភ្ញៀវទេសចរបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់។ ជាក់ស្តែង រហូតមកដល់ពេលនេះ ភ្ញៀវទេសចរណ៍ប្រមាណពី ៨ម៉ឺន ទៅ១០ម៉ឺននាក់ ជារៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ បានមកលេងកម្សាន្ត និងបានបង្កើតមុខរបរជូនប្រជាពលរដ្ឋប្រមាណជិត ១.៤០០កន្លែង ក្នុងនោះអ្នកលក់ដូរទូទៅប្រមាណ១.០០០នាក់ និងអ្នកលក់ដូរក្នុងស្តង់ ប្រមាណ៤០០ស្តង់ ផ្សេងទៀត។…

សម្តេចធិបតី ជួ​ប​សំ​​ណេះសំ​ណា​ល សា​ក​សួ​រ​សុ​​ខ​ទុក្ខ ប​ង​ប្អូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋភៀ​ស​សឹ​ក ក្នុ​ងខេ​​ត្ត​ព្រះវិ​​ហា​រ

សម្តេចធិបតី សូមថ្លែងអំណរគុណដល់ក្រុមការងារ​ ក្រសួងពាក់ព័ន្ធ​ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អ្នកស្ម័គ្រចិត្ត​ សប្បុរសជន​ អង្គការជាតិ និងអន្តរជាតិ និងដៃគូផ្សេងៗ ព្រមទាំងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការរៀបចំទីជម្រកសុវត្ថិភាព​ ផ្តល់ការឧបត្ថម្ភគាំទ្រដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់បានស្នាក់នៅបណ្តោះអាសន្នឱ្យមានសុវត្ថិភាព​ និងអាចស្នាក់នៅបានក្នុងគ្រាដ៏លំបាកនេះ។ រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន៣ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹកដែលអាចត្រឡប់ទៅលំនៅឋានវិញ, បងប្អូនជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋាន និងការស្តារហេដ្ឋានរចនាសម្ព័ន្ធដែលរងការខូចខាត។ ទី១- សម្រាប់បងប្អូនជនភៀសសឹកដែលអាចវិលត្រឡប់ទៅលំនៅឋានវិញបាន ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងខ្នះខ្នែងរៀបចំសម្របសម្រួលឱ្យជនភៀសសឹក អាចវិលត្រឡប់ទៅលំនៅឋានវិញ បានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ ក្រោមការសម្របសម្រួលរបស់អាជ្ញាធរមីន និងក្រសួងស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករមីននានា ជាពិសេសមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាស៊ីម៉ាក់ បាននិងកំពុងខិតខំយ៉ាងសកម្មនៅក្នុងការបោសសំអាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកា​សគាំទ្រ​សម្ដេច​តេជោ ហ៊ុន សែន ដែលផ្ដួចផ្ដើម​ស្នើវិសោធ​នកម្មរដ្ឋធ​ម្មនុញ្ញ ដក​ហូ​តសញ្ជាតិខ្មែរ ចំពោះ​ជនណា​ដែលឃុត​ឃិត​ជាមួយបរទេស បំផ្លាញផល​ប្រយោ​ជ​ន៍ជាតិ

ភ្នំពេញ៖ នារសៀលថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ២០២​៥ នេះ តាមរយៈផេកហ្វេសប៊ុក និងឆានែលតេ​ឡេក្រាម​ផ្លូវការ ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ប្រកា​សគាំទ្រ​យ៉ាងពេញទំហឹ​ងចំពោះ​ប្រសាស​ន៍របស់សម្តេច ហ៊ុន សែន ដែលផ្តួចផ្តើម​ស្នើវិសោធ​នកម្មរដ្ឋ​ធម្មនុញ្ញ ដកហូតសញ្ជាតិខ្មែរ ចំពោះជ​នណាដែលឃុតឃិតជាមួយបរទេស បំផ្លាញផល​ប្រយោជន៍ជាតិ។ ខាងក្រោម​នេះ ជាខ្លឹម​សារទាំងស្រុង រ​បស់ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា ៖ក្នុងនា​ម​ប្រជាព​លរដ្ឋកម្ពុជា​មួយរូប និងក្នុងនា​មជាសមាជិ​ករាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប​ដោយប្រតិ​ភាណឈ្លាសវៃរបស់សម្ដេចមហា​បវរធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្រ្តី…

ពលករម្នាក់ជួប គ្រោះថ្នាក់ច​រាចរណ៍​រងរបួសធ្ងន់ ពេលទៅទិ​ញអាហារ​ហើយគេ​បញ្ជូនម​កព្រំដែ​ន​ ត្រូវ​បាន​អភិបាល​ខេត្តប៉ៃ​លិនជួយ​សង្គ្រោះនិ​ងផ្តល់​ថវិកា​រមួយចំនួនថែមទៀត

(ប៉ៃលិន) ៖ បុរសជា​ពលក​រម្នា​ក់រង​របួសធ្ងន់ ខណៈដើរ​រកទិញអា​ហារទទួល​ទាននៅលើ​ចិញ្ចើមផ្លូវ​ក្នុងទឹក​ដីប្រ​ទេសថៃ ដោយ​ត្រូវរ​ថយន្ត​ថៃ​បើកក្នុ​ងល្បឿន​លឿនបុ​កពី​ក្រោយ​ពេញទំហឹង បណ្តាល​ឱ្យខ្ទាត​ជា​ច្រើនម៉ែ​ត្រ ហើយ​ត្រូវគេ​ទារ​ឱ្យ​សង​លុយ​ថែ​មទៀត។ តែក្រោយពេ​លបញ្ជូនឆ្លង​ដែនតាម​ច្រកទ្វារអន្តរ​ជាតិព្រំ ខេត្តប៉ៃលិន ត្រូវ​បានលោ​កជំទាវ បាន ស្រីមុំ អភិបាលខេត្ត ជួយសង្គ្រោះ​និងជូនថវិកា​មួ​យចំនួន​ទៀត។ ប្រភពព័ត៌​មានពីមន្ត្រីប្រចាំ​ការនៅច្រ​កទ្វារអន្តរជា​តិព្រំ បានឱ្យដឹងថា ៖ ពលកររងគ្រោះមានឈ្មោះ ង៉ែត សុភស្ស ភេទប្រុស អា​យុ៣៨ឆ្នាំ រ​ងរបួសធ្ងន់ មានទី​លំនៅក្នុងភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោ​ល ខេត្តបាត់ដំបង។ តែដោ​យសារ​សភាពរបួសធ្ងន់ធ្ងរ ត្រូវបានគេ​បញ្ជូនបន្ត​ទៅសង្គ្រោះ​បន្ទាន់នៅមន្ទីរពេទ្យ​ខេត្ត​បាត់ដំបង។ សូមបញ្ជា​ក់ថា…

ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរមីទ្ទិញខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨.មិថុនា.១៩៥១-២៨.មិថុនា.២០២៥)

(ខេត្តក្រចេះ) នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្តី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកចិត្របុរី និង ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារគណបក្សថ្នាក់ខេត្តចុះមូលដ្ឋានស្រុក ឲ្យឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តក្រចេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរមីទ្ទិញខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨.មិថុនា.១៩៥១-២៨.មិថុនា.២០២៥) ។ពិធីនេះបានប្រព្រឹត្តទៅនៅស្នាក់ការគណបក្សស្រុកចិត្របុរី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន  សមាជិកនៃក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុក លោក លោកស្រីប្រធាន អនុប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានឃុំទាំ១០ ក្នុងស្រុកចិត្របុរី លោកប្រធាន…