មន្ត្រីថ្នា​ក់​ដឹ​​ក​នាំ​ពា​ក់​ព័​ន្ធ បា​ន​អ​​ញ្ជើញ​​ចុះ​ពិ​និ​ត្យ​ទី​​​​​​តាំ​​​ង​ដី​​ ​សម្រា​ប់​​រៀ​ប​ចំ​ ​សា​ង​ស​ង់​​ជ​ម្រ​ក​​ប​ណ្តោះ​អា​ស​ន្ន​ ​​ជូ​ន​ប​ង​ប្អូ​​ន​ភៀ​ស​សឹ​ក ​ដែ​ល​រ​​ងផ​ល​ប៉ះ​​ពា​ល់​ពី ​ជ​ម្លោះ​ព្រំ​ដែ​ន​ ​នៅ​ក្នុ​ង​ខេ​ត្ត​​ប​ន្ទា​យ​មា​ន​ជ័​យ​​

ខេត្តបន្ទាយមានជ័យ : មន្ត្រីថ្នាក់ដឹកនាំពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យទីតាំងដីសម្រាប់រៀបចំសាងសង់ជម្រកបណ្តោះអាសន្ន ជូនបងប្អូនភៀសសឹកដែលរងផលប៉ះពាល់ពីជម្លោះព្រំដែននៅក្នុងខេត្តបន្ទាយមានជ័យ នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២៦។

លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូដ្ឋានខេត្តបន្ទាយមានជ័យ រួមនឹងប្រតិភូអមដំណើរ ក្រសួង ក្រុមការងារ លោក អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។

មានទីតាំងយ៉ាងហោច ២ ត្រូវបានដៅជ្រើសរើស :
ទី១-នៅស្រុកថ្មពួក ទី២-នៅស្រុកអូរជ្រៅ.។

លោកលី សុវណ្ណារឹទ្ធិ អភិបាលរងខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា : មានជនភៀសសឹកនិងម្ចាស់ដីធ្លីជាង៣ ០០០គ្រួសារហើយដែលចុះឈ្មោះដើម្បីទទួលបានសម្បទាននេះ។ ក្នុងនោះ ពលរដ្ឋ២ភូមិនៅអូរបីជាន់ស្រុកអូរជ្រៅមាន១ ២៧១គ្រួសារនិង៤ភូមិនៅឃុំគោករមៀតស្រុកថ្មពួកមាន១ ៤៧៩គ្រួសារ ហើយចំនួននឹងកើនឡើងទៀត ៕

Leave a Reply

Your email address will not be published. Required fields are marked *