ដោ​យ​ក្តី​អា​ឡោះ​អា​ឡ័​​យ​ជា​ព​ន់​ពេ​ក​ ​លោ​ក​ជំ​ទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​អ​​ញ្ជើ​ញ​ចូ​ល​រួ​​ម​រំ​លែ​ក​ម​រ​ណ​ទុ​ក្ខ​ ​និ​ងគោ​​រ​ព​វិ​ញ្ញា​ណ​ក្ខ​ន្ធ​វី​រ​​យុ​ទ្ធ​ជ​ន​ព​​លី​ដោ​យ​ផ្ទា​ល់​នៅ​គេ​​ហ​ដ្ឋា​ន​រ​ប​ស់​ស​ព​នៅ​ខេ​ត្ត​រ​​ត​ន​គិ​រី​

ក្នុងវេលាដ៏ក្រៀមក្រំនេះផងដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

រាជរដ្ឋាភិបាល រួមទាំងប្រជាជនកម្ពុជាទាំងអស់សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហានរបស់ វីរយុទ្ធជនកម្ពុជា ដែលបានពលីអាយុជីវិតដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាការផ្តល់ជូនមកវិញនូវសន្តិភាពជូនជាតិ មាតុភូមិ៕ផេកសម្តេចធិបតី

ខេត្តរតនគិរី រសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦

Leave a Reply

Your email address will not be published. Required fields are marked *