ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីពិធីអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបុ៕ AKP ក្រចេះ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦
សមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបទីតាំង Online scam ២កន្លែងក្នុងខណ្ឌ៧មករា និងឃាត់ខ្លួនជនបរទេស៥៨នាក់ ភាគច្រើនជនជាតិឥណ្ឌូនេស៊ី
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបទីតាំងសង្ស័យបង្កប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២កន្លែងផ្សេងគ្នា ក្នុងភូមិសាស្ត្រខណ្ឌ៧មករា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមបទបញ្ជា ពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនិងមានការចូលរួមពីអាជ្ញាធរខណ្ឌ៧ មករា ។ ករណីទី១៖ បង្ក្រាបនៅសណ្ឋាគារ ប៊ីផ្លិស អគារលេខ…
កិច្ចចរចាជុំថ្មីមួយរវាង អាមេរិក-អ៊ីរ៉ង់ អាចបន្តឡើងវិញ នៅសប្តាហ៍ក្រោយ នៅទីក្រុងអ៊ីស្លាម៉ាបាដ ប៉ាគីស្ថាន
អន្តរជាតិ ៖ កាសែត The Wall Street Journal (WSJ) បានរាយការណ៍ដោយដកស្រង់ប្រភពថា កិច្ចចរចាជុំថ្មីមួយរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ អាចនឹងធ្វើឡើងនៅទីក្រុងអ៊ីស្លាម៉ាបាដ នាសប្តាហ៍ក្រោយ។ យោងតាមរបាយការណ៍ បានឱ្យដឹងថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងធ្វើការជាមួយអ្នកសម្របសម្រួលដើម្បីព្រាងអនុស្សរណៈនៃការយោគយល់គ្នា ដែលនឹងគូសបញ្ជាក់ពីលក្ខខណ្ឌនៃការចរចារយៈពេលមួយខែ ដើម្បីបញ្ចប់សង្គ្រាម។ របាយការណ៍ដដែល បានកត់សម្គាល់ថា កិច្ចចរចាអាចបន្តនៅអ៊ីស្លាម៉ាបាដ នាដើមសប្តាហ៍ក្រោយនេះ។ កាលពីថ្ងៃសុក្រ ប៉ុស្តិ៍ទូរទស្សន៍ Al Arabiya របស់អារ៉ាប៊ីសាអូឌីត ក៏បានរាយការណ៍ ដោយដកស្រង់ប្រភពការទូតមួយថា…
ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus) ចេញផ្សាយ ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០២៦
សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ (កិច្ចប្រជុំចង្អៀត) នៅទីក្រុងសេប៊ូ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយប្រមុខរាជ/រដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន និងឯកឧត្តមអគ្គលេខាធិការអាស៊ាន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ (កិច្ចប្រជុំចង្អៀត) នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួម ពិធីពិសារអាហាថ្ងៃត្រង់ ជាកិត្តិយស ដែលរៀបចំដោយ លោកជំទាវទី១ ហ្វីលីពីន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងលោកជំទាវភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកជំទាវភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីសឹង្ហបុរី លោកជំទាវភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីថៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិសារអាហាថ្ងៃត្រង់ជាកិត្តិយស ដែលរៀបចំដោយលោកជំទាវ Louise Araneta Marcos ស្រ្តីទី១ នៃសាធារណរដ្ឋហ្វីលីពីន នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅប្រទេសហ្វីលីពីន។ ប្រភព AKP
កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យអគារកាស៉ីណូ និងអគារមួយកន្លែងនៅក្រុងប៉ោយប៉ែត ចាប់ខ្លួនជនសង្ស័យ១៩នាក់ និងដកហូតវត្ថុតាង បម្រើឲ្យសកម្មភាពលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
បន្ទាយមានជ័យ ៖ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ បានចុះពិនិត្យរដ្ឋបាលនៅទីតាំងអគារមួយឈ្មោះ ខេអឹមអេច ផារាដាយ ថៅវើ កាស៉ីណូ និងអគារមួយកន្លែងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយរកឃើញជនបរទេសចំនួន១៩នាក់ និងវត្ថុតាងដែលបម្រើឲ្យសកម្មភាពលបលួចប្រព្រឹត្តបទល្មើសឆបោកតាមបច្ចេកវិទ្យា (Online Scams)។ ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំប្រតិបត្តិការដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម…
ជនសង្ស័យជាឃាតក គឺជាក្លើជនរងគ្រោះ កាប់ក្លើពេលផឹកស៊ីតែ២នាក់ សារភាពថាទាស់ត្រង់ ក្លើនិយាយច្រើនពេក ខ្លួនមិនបាននិយាយ
ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ឲ្យដឹងថា ៖ ជនសង្ស័យជាឃាតកមុខស្រស់ដែលបានយកកាំបិតផ្គាក់កាប់ក្លើអង្គុយផឹកស៊ីជាមួយគ្នាតែ២នាក់ ពេលនេះត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ឃាត់ខ្លួនបានហើយ។ គួររំលឹកថា ករណីនេះកើតឡើងនៅវេលាម៉ោង ៧:៣០ យប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ នៅភូមិអន្សមចេក ឃុំសឿ ស្រុកមង្គលបូរី ។ គឺបង្កឡើងដោយជនល្មើសឈ្មោះ ផល្លី ផានិត ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិតាម៉ៅ ឃុំសឿ បានយកកាំបិតខ្វែវប្រវែង១ម៉ែត្រទៅកាប់លើជនរងគ្រោះឈ្មោះ សុខន ឃីម ភេទប្រុស អាយុ២៣ឆ្នាំ…
រដ្ឋបាលខេត្តបន្ទាយមានជ័យ បង្ហាញលទ្ធផលប្រតិបត្តិការបង្ក្រាបបទល្មើស Scam Online ដោយឃាត់ខ្លួនជនបរទេសជាង ៤ពាន់នាក់ និងសម្ភារជាច្រើន
ខេត្តបន្ទាយមានជ័យ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី អភិបាលខេត្ត និងក្រោមការសម្របសម្រួលពីលោក កើត សុវណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការយ៉ាងក្តៅគគុកចុះត្រួតពិនិត្យតាមអគារ និងបង្ក្រាបបទល្មើស Scam Online ដែលរហូតមកដល់ពេលនេះ បានចាប់ខ្លួនជនជាតិបរទេស ភាគច្រើនជនជាតិចិន ព្រមទាំងដកហូតសម្ភារដែលបម្រើឲ្យការប្រព្រឹត្តបទល្មើសជាច្រើនទៀត។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី អភិបាលខេត្ត និងក្រោមការសម្របសម្រួលពីលោក កើត សុវណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការយ៉ាងក្តៅគគុកចុះត្រួតពិនិត្យតាមអគារ និងបង្ក្រាបបទល្មើសឆបោកតាមបច្ចេកវិទ្យា(Scam…
កងទ័ពអាមេរិក ប្រមាណ ១៥.០០០នាក់ ចូលរួមក្នុងប្រតិបត្តិការ ជម្លៀសកប៉ាល់ជាប់គាំង ពីច្រក Hormuz ដែលគ្រប់គ្រងដោយ កងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់
ព័ត៌មានអន្តរជាតិ ៖ កងទ័ពអាមេរិកប្រមាណ ១៥.០០០ នាក់ រួមទាំងនាវាពិឃាត និងយន្តហោះជាង ១០០ គ្រឿងនឹងចូលរួមក្នុងប្រតិបត្តិការ “Project Freedom” ដើម្បីរំដោះកប៉ាល់ដែលត្រូវបានរារាំងនៅក្នុងច្រកសមុទ្រ Hormuz ដោយសារតែជម្លោះយោធារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ នេះបើយោងតាមបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM)។ CENTCOM បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការគាំទ្រផ្នែកយោធារបស់សហរដ្ឋអាមេរិកចំពោះប្រតិបត្តិការ “Project Freedom” នឹងរួមមាននាវាពិឃាតបំពាក់មីស៊ីល, យន្តហោះចម្បាំងដែនគោក និងសមុទ្រជាង ១០០ គ្រឿង និងបុគ្គលិកយោធាចំនួន ១៥.០០០ នាក់។…