កិច្ច​ច​រ​ចា​ជុំ​ថ្មី​​មួ​យ​រ​វាង ​អា​មេ​រិ​ក​-​អ៊ី​រ៉ង់ អា​ច​​ប​ន្ត​ឡើ​ង​វិ​ញ​ នៅស​ប្តា​​ហ៍​ក្រោ​យ​ ​នៅ​ទី​ក្រុ​ង​អ៊ី​​ស្លា​ម៉ា​បា​ដ​ ​ប៉ា​គី​ស្ថា​ន​

អន្តរជាតិ ៖ កា​សែ​ត​ ​T​​h​e​ ​W​a​l​l​ ​S​t​r​e​e​t​​ ​J​o​u​r​n​a​l​ ​(​W​S​J​)​ ​បា​ន​​រា​យ​កា​រ​ណ៍​ដោ​យ​ដ​ក​ស្រ​​ង់​ប្រ​ភ​ព​ថា​ ​កិ​ច្ច​ច​រ​ចា​ជុំ​​ថ្មី​មួ​យ​រ​វា​ង​ទី​ក្រុ​ង​វ៉ា​​ស៊ីន​​តោ​ន​ ​និ​ង​ទី​ក្រុ​ង​តេ​អេ​រ៉​ង់​ ​អា​​ច​នឹ​ង​ធ្វើ​ឡើ​ង​នៅ​ទី​ក្រុ​ង​អ៊ី​​ស្លា​ម៉ា​បា​ដ​ ​នា​ស​ប្តា​ហ៍​ក្រោ​យ​។​

យោងតាមរបាយការណ៍ បានឱ្យដឹងថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងធ្វើការជាមួយអ្នកសម្របសម្រួលដើម្បីព្រាងអនុស្សរណៈនៃការយោគយល់គ្នា ដែលនឹងគូសបញ្ជាក់ពីលក្ខខណ្ឌនៃការចរចារយៈពេលមួយខែ ដើម្បីបញ្ចប់សង្គ្រាម។

របាយការណ៍ដដែល បានកត់សម្គាល់ថា កិច្ចចរចាអាចបន្តនៅអ៊ីស្លាម៉ាបាដ នាដើមសប្តាហ៍ក្រោយនេះ។

កាលពីថ្ងៃសុក្រ ប៉ុស្តិ៍ទូរទស្សន៍ Al Arabiya របស់អារ៉ាប៊ីសាអូឌីត ក៏បានរាយការណ៍ ដោយដកស្រង់ប្រភពការទូតមួយថា អ្នកចូលរួមក្នុងកិច្ចពិគ្រោះយោបល់ ដែលកំពុងត្រូវបានសម្របសម្រួលដោយប៉ាគីស្ថាន គឺផ្តោតលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបញ្ចប់សង្គ្រាម បើកច្រកសមុទ្រ Hormuz និងបន្ធូរបន្ថយការបិទផ្លូវអ៊ីរ៉ង់ពីសំណាក់អាមេរិក។

ដោយឡែក ប្រភពពី Al Arabiya បានសង្កត់ធ្ងន់ថា ដំណើរការចរចាគឺពិបាក ដោយមានឧបសគ្គនៅសល់ និងសកម្មភាពយោធាមួយចំនូន៕

Leave a Reply

Your email address will not be published. Required fields are marked *