ខេត្តឧត្តរមានជ័យ ៖ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ទិដ្ឋភាពនៃការខូចខាតមូលដ្ឋានស៊ីវិល ដែលជាទីប្រជុំជន ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្នុងអំឡុងពេលនៃសង្គ្រាមឈ្លានពានថៃ លើកទី២ នាពេលកន្លងមក។ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមការងារទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP រួមជាមួយអង្គភាពព័ត៌មាន ចំនួន ១១ផ្សេងទៀត ដែលដឹកនាំដោយក្រសួងព័ត៌មាន បានចុះមកផ្តិតយកទិដ្ឋភាពដោយផ្ទាល់នៅទីនោះ ដើម្បីបង្ហាញឱ្យឃើញច្បាស់ពីទង្វើឈ្លានពាន ការបាញ់ផ្លោង និងទម្លាក់គ្រាប់បែក មិនរើសមុខ មិនរើសទីតាំងរបស់ទាហានថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា។AKP
Author: cambo
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីអាហារថ្ងៃត្រង់ទទួលស្វាគមន៍ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និង ឯកឧត្តម ថងលូន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញរៀបចំពិធីអាហារថ្ងៃត្រង់ទទួលស្វាគមន៍ ឯកឧត្តម តូ ឡឹម (TO Lam ) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និង ឯកឧត្តម ថងលូន ស៊ីសូលីត (Thongloun Sisoulith) អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ រួមជាមួយគណៈប្រតិភូគណបក្សទាំង៣ នៅវិមាន៧មករា រាជធានីភ្នំពេញ។ វិមាន៧មករា ថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩…
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គ្មានការលើកលែង ចំពោះមន្ត្រីដែលជាប់ពាក់ព័ន្ធ បទល្មើសក្នុងសង្គម ជាពិសេស បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការបង្ក្រាបឱ្យបានម៉ឺងម៉ាត់ រាល់បទល្មើសប្រឈមក្នុងសង្គម រួមមាន បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសចរាចរណ៍ គ្រឿងញៀន ក្មេងទំនើង និងអំពើជួញដូរមនុស្សជាដើម។ សម្តេចធិបតីថ្លែងបែបនេះ ក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។ សម្តេចធិបតីបានគូសបញ្ជាក់ទៀតថា «យើងត្រូវតែរួមគ្នាប្តេជ្ញាចិត្តសម្អាតផ្ទះយើង ដោយបណ្ដេញរាល់អំពើអាក្រក់ចេញពីប្រទេសឱ្យអស់ ដើម្បីនាំមកវិញនូវអ្វីដែលល្អៗសម្រាប់ជាតិ និងប្រជាជនយើង»។ ក្នុងន័យនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួម និងគាំទ្របេសកកម្មនេះ…
ដោយក្តីអាឡោះអាឡ័យជាពន់ពេក លោកជំទាវបណ្ឌិត បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីដោយផ្ទាល់នៅគេហដ្ឋានរបស់សពនៅខេត្តរតនគិរី
ក្នុងវេលាដ៏ក្រៀមក្រំនេះផងដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ រាជរដ្ឋាភិបាល រួមទាំងប្រជាជនកម្ពុជាទាំងអស់សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហានរបស់ វីរយុទ្ធជនកម្ពុជា ដែលបានពលីអាយុជីវិតដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាការផ្តល់ជូនមកវិញនូវសន្តិភាពជូនជាតិ មាតុភូមិ៕ផេកសម្តេចធិបតី…
ឯកឧត្តម តូ ឡឹម អញ្ជើញមកដល់ អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបំពេញ ទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
ឯកឧត្តម តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា តបតាមការយាងអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕ AKP
មន្ត្រីថ្នាក់ដឹកនាំពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យទីតាំងដី សម្រាប់រៀបចំ សាងសង់ជម្រកបណ្តោះអាសន្ន ជូនបងប្អូនភៀសសឹក ដែលរងផលប៉ះពាល់ពី ជម្លោះព្រំដែន នៅក្នុងខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ : មន្ត្រីថ្នាក់ដឹកនាំពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យទីតាំងដីសម្រាប់រៀបចំសាងសង់ជម្រកបណ្តោះអាសន្ន ជូនបងប្អូនភៀសសឹកដែលរងផលប៉ះពាល់ពីជម្លោះព្រំដែននៅក្នុងខេត្តបន្ទាយមានជ័យ នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២៦។ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូដ្ឋានខេត្តបន្ទាយមានជ័យ រួមនឹងប្រតិភូអមដំណើរ ក្រសួង ក្រុមការងារ លោក អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ…
Home ព័ត៌មានជាតិ ទីតាំង Online Scams ទ្រង់ទ្រាយធំ នៅក្រុងបាវិត ត្រូវបានបង្រ្កាប និងបានឃាត់ខ្លួន ជនសង្ស័យពាក់ព័ន្ធច្រើននាក់
ខេត្តស្វាយរៀង ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នេះ កម្លាំងជំនាញនៃអគ្គស្នងការនគរបាលជាតិ ដឹកនាំដោយឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង សហការជាមួយគណៈបញ្ជាការខេត្តស្វាយរៀង បានបើកប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបទីតាំង Online Scams ក្នុងក្រុងបាវិត និងបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធច្រើននាក់៕
អបអរសាទរ ផ្លូវថ្មើរជើងចតុមុខ ជាគោលដៅទេសចរណ៍ ដ៏ល្បីល្បាញមួយរបស់ រាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការ បានរយ:ពេល១ឆ្នាំហើយ
រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំដាក់ឱ្យដំណើរការសាកល្បងផ្លូវថ្មើរជើងមួយខ្សែ នៅតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីផ្លូវលេខ៩៤ រហូតដល់ផ្លូវលេខ២៤០ ស្ថិតក្នុងខណ្ឌដូនពេញ ចាប់ពីម៉ោង៦ល្ងាច រហូតដល់ម៉ោង១១យប់ រៀងរាល់ចុងសប្តាហ៍ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ដោយមិនអនុញ្ញាតឱ្យមានយានជំនិះគ្រប់ប្រភេទចរាចរឡើយ។ ផ្លូវ១ខ្សែនេះ ក្លាយជាចំណុចគោលដៅទេសចរណ៍ដ៏ទាក់ទាញនិងមានប្រជាប្រិយភាព នាពេលចុងសប្តាហ៍របស់ប្រជាជនទូទៅ និងភ្ញៀវទេសចរបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់។ ជាក់ស្តែង រហូតមកដល់ពេលនេះ ភ្ញៀវទេសចរណ៍ប្រមាណពី ៨ម៉ឺន ទៅ១០ម៉ឺននាក់ ជារៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ បានមកលេងកម្សាន្ត និងបានបង្កើតមុខរបរជូនប្រជាពលរដ្ឋប្រមាណជិត ១.៤០០កន្លែង ក្នុងនោះអ្នកលក់ដូរទូទៅប្រមាណ១.០០០នាក់ និងអ្នកលក់ដូរក្នុងស្តង់ ប្រមាណ៤០០ស្តង់ ផ្សេងទៀត។…
សម្តេចធិបតី ជួបសំណេះសំណាល សាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តព្រះវិហារ
សម្តេចធិបតី សូមថ្លែងអំណរគុណដល់ក្រុមការងារ ក្រសួងពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អ្នកស្ម័គ្រចិត្ត សប្បុរសជន អង្គការជាតិ និងអន្តរជាតិ និងដៃគូផ្សេងៗ ព្រមទាំងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការរៀបចំទីជម្រកសុវត្ថិភាព ផ្តល់ការឧបត្ថម្ភគាំទ្រដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់បានស្នាក់នៅបណ្តោះអាសន្នឱ្យមានសុវត្ថិភាព និងអាចស្នាក់នៅបានក្នុងគ្រាដ៏លំបាកនេះ។ រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន៣ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹកដែលអាចត្រឡប់ទៅលំនៅឋានវិញ, បងប្អូនជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋាន និងការស្តារហេដ្ឋានរចនាសម្ព័ន្ធដែលរងការខូចខាត។ ទី១- សម្រាប់បងប្អូនជនភៀសសឹកដែលអាចវិលត្រឡប់ទៅលំនៅឋានវិញបាន ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងខ្នះខ្នែងរៀបចំសម្របសម្រួលឱ្យជនភៀសសឹក អាចវិលត្រឡប់ទៅលំនៅឋានវិញ បានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ ក្រោមការសម្របសម្រួលរបស់អាជ្ញាធរមីន និងក្រសួងស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករមីននានា ជាពិសេសមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាស៊ីម៉ាក់ បាននិងកំពុងខិតខំយ៉ាងសកម្មនៅក្នុងការបោសសំអាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ…