ខេត្តបន្ទាយមានជ័យ ៖ អនុវត្តតាមការណែនាំរបស់លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៣:៣០នាទីរសៀល មន្ត្រីជំនាញបានទទួលពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ពីអាជ្ញាធរថៃចំនួន ១០៦នាក់ ក្នុងនោះ ស្រី ២៦នាក់ និងកុមារ១៦នាក់ ។ ព្រមទាំងបានជួយដឹកជញ្ជូន ចែកនំប៉័ង ទឹកសុទ្ធ ដល់ពួកគាត់ក្នុងម្នាក់នំប៉័ង ០១ដើម និងទឹកសុទ្ធ ០១ដប គ្រប់ៗគ្នា ។ នេះក៏ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ប៉ុស្តិ៍ បានធ្វើសម្រង់សាវតា…
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាល ជាមួយតំណាងស្ថានីយ៍វិទ្យុ FM ឯកជន
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាលជាមួយតំណាងស្ថានីយ៍វិទ្យុ FM ឯកជន នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ នៅសាលព្រះវិហារ នៃទីស្តីការក្រសួង៕ ប្រភពAKP
សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជា នៅតែរក្សាចំហ ក្នុងការដោះស្រាយបញ្ហា ដោយសន្តិវិធី តាមរយៈការចរចា នៅក្នុងយន្តការដែលមានស្រាប់ ជាមួយភាគីថៃ
នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ផាង ឈីវី (Pang Chee Wee) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំនៅកម្ពុជា ចូលជួប និងប្រគល់សារតាំង។ ឯកឧត្តម ជា ធីរិទ្ធ…
ជនបង្កដែលបើករថយន្ដ បុកមនុស្សស្លាប់៦នាក់ នៅខេត្តបាត់ដំបង បានចូលខ្លួនសារភាព នៅនគរបាលខេត្តបាត់ដំបង បន្ទាប់មក សមត្ថកិច្ចបញ្ជូន ជនសង្ស័យ ទៅតុលាការចាត់ការតាមច្បាប់
តាមប្រភពព័ត៌មានទទួលបាន បន្ទាប់ពីចូលខ្លួនសារភាពកាលពីរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ម្សិលមិញរួចមក នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នេះ សមត្ថកិច្ចខេត្តបាត់ដំបង បានបញ្ជូនជនសង័្សយឈ្មោះ ស៊ីវ ជ័យសិដ្ឋ ទៅកាន់តុលាការខេត្ត ដើម្បីអនុវត្តទោសតាមច្បាប់។ គួររំលឹកថា ជនបង្កឈ្មោះ ស៊ីវ ជ័យសិដ្ឋ ជាជនសង្ស័យបានបើករថយន្ដបុកមនុស្សស្លាប់៥នាក់ និងរបួសម្នាក់នាពេលកន្លងទៅ ខណ ដែលជនសង្ស័យរូបនោះជាកូនស្នងការរងខេត្តបន្ទាយមានជ័យម្នាក់ផងដែរ។ បន្ទាប់ពីបង្កហេតុហើយរត់គេចខ្លួនមួយរយៈខ្លី ជនសង្ស័យបានចូលខ្លួនទៅសារភាពនៅចំពោះមុខសមត្ថកិច្ចកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ម្សិលមិញ។…
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធានាថា ការដឹកជញ្ជូនទំនិញ តាមច្រក Hormuz នឹងបើកធម្មតាវិញ ពេលសង្គ្រាមចប់
អន្តរជាតិ ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការដឹកជញ្ជូនទំនិញតាមច្រកសមុទ្រ Hormuz នឹងត្រូវបានស្តារឡើងវិញយ៉ាងពេញលេញ បន្ទាប់ពីជម្លោះជាមួយអ៊ីរ៉ង់បានបញ្ចប់ ព្រោះទីក្រុងតេអេរ៉ង់ ក៏ត្រូវការនាំប្រេងចេញដែរ។ មេដឹកនាំអាមេរិករូបនេះ បានលើកឡើង ក្នុងអំឡុងពេលថ្លែងសុន្ទរកថាតាមទូរទស្សន៍ថា នៅពេលដែលជម្លោះនេះចប់ ច្រកសមុទ្រ Hormuz នឹងបើកឡើងវិញជាធម្មតា។ លោក ត្រាំ បានបន្ថែមថា អ៊ីរ៉ង់ ត្រូវការនាំប្រេងចេញ ដើម្បីសេដ្ឋកិច្ចទាំងមូល ហើយពួកគេនឹងឆ្លងកាត់ច្រក Hormuz ដូច្នេះច្រកនេះនឹងត្រូវបើកឡើងវិញ ហើយពេលនោះតម្លៃនឹងធ្លាក់ចុះយ៉ាងរហ័ស។…
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមានចាត់វិធានការ ច្បាប់តឹងរ៉ឹងថែមទៀត ចំពោះជនល្មើស និងអ្នកពាក់ព័ន្ធ ដើម្បីធានា និរន្តរភាពបរិស្ថាន នៅកម្ពុជា
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបន្តដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់ជាមួយមន្រ្តីមន្ទីរបរិស្ថានទាំងអស់ ធ្វើការគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព និងបានព្រមានចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹង ដោយគ្មានការលើកលែង ចំពោះអ្នកពាក់ព័ន្ធ និងបុគ្គល ដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិ និងឈូសឆាយ កាប់ រុករានយកដីព្រៃឈើខុសច្បាប់។ នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកម្មវិធីបើកសិក្ខាសាលាផ្តល់សុពលភាព ស្តីពី «ការរៀបចំសំណើគម្រោងហិរញ្ញប្បទាន សម្រាប់ការទូទាត់ផ្អែកលើលទ្ធផលពីមូលនិធិអាកាសធាតុបៃតង សម្រាប់គម្រោងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ពីការបាត់បង់ និងរេចរិលព្រៃឈើ (រេដបូក)នៅកម្ពុជា» នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍លើកឡើងលើវិធានការទាំងនេះ…
រដ្ឋបាលខេត្តព្រះសីហនុ បន្តយុទ្ធនាការត្រួតពិនិត្យ និងបង្ក្រាបបទល្មើស Online Scams ដោយឃាត់ខ្លួនជនសង្ស័យចំនួន៥០នាក់
ក្រុមការងារចម្រុះ នៃរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានបន្តយុទ្ធនាការយ៉ាងសកម្មក្នុងការអនុវត្តអនុក្រឹត្យលេខ០៣ និងការត្រួតពិនិត្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ដោយបានចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំចំនួន ២៦ទីតាំង និងឈានទៅបង្ក្រាបបានចំនួន ៤ទីតាំងជាក់ស្តែង ។ រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ទីតាំងទាំង៤កន្លែង ដែលសមត្ថកិច្ចចុះបង្ក្រាបនោះ រួមមានៈ សណ្ឋាគារ ជីនសា ហូលីដេ , វីឡាភូមិគ្រឹះ , អគារខុនដូរ ស៊ែង យូរ និង ផ្ទះជួល…
ខេត្តបន្ទាយមានជ័យ បានរៀបចំ ឆ្នាំសិក្សា២០២៥-២៦ ការប្រឡងសិស្សពូកែថ្នាក់ខេត្ត ល្អប្រសើរនិងពិសេសជាងមុន
ខេត្តបន្ទាយមានជ័យ : ទោះបីជារងគ្រោះដោយសង្គ្រាមព្រំដែនដែលបង្កដោយថៃឈ្លានពាន ក៏ឆ្នាំសិក្សា២០២៥-២៦ នេះ បែរជាខេត្តបន្ទាយមានជ័យបានរៀបចំការប្រឡងសិស្សពូកែថ្នាក់ខេត្តផ្នែកមុខវិជ្ជាអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យាល្អប្រសើរនិងពិសេសជាងមុន។ សម័យប្រឡងនាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅមណ្ឌលសំណេរនៅវិទ្យាល័យ ហ៊ុនសែន ខ្លាកូន ជាប់មន្ទីរអប់រំ ខេត្តនាវិថី៧មករា ភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ការកាត់ស្រោមវិញ្ញាសារនៃការប្រឡងសិស្សពូកែថ្នាក់ខេត្ត អញ្ជើញក្រោមអធិបតីភាព លោក ឃូ ពៅ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលរងខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោក…
កាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ចែកអំណោយមនុស្សធម៌ ដល់គ្រួសារស្ត្រីមានផ្ទៃពោះ និងកុមារតូចៗចំនួន១០៩គ្រួសារនិងចូលរួមរំលែកទុក្ខ បុណ្យសពឧបា សក សុខ កាន់ ឪពុកនាយិការប្រតិបត្តិ
ខេត្តបន្ទាយមានជ័យ ៖លោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី អនុប្រធានប្រធានសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពអបអរសាទរ ទិវាជាតិសុខភាព មាតាទារកនិងកុមារ ក្រោមប្រធានបទរួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាពប្រសិទ្ធភាព នៃការថែទាំផ្ទៃពោះមុនសម្រាល កាលពីថ្មីៗនាខែមីនា ឆ្នាំ ២០២៦ នេះ។ ពិធីនេះមានការផ្តល់ជូននូវកញ្ចប់ជា អំណោយមនុស្សធម៌ចែកជូនដល់គ្រួសារស្ត្រីមានផ្ទៃពោះនិងកុមារតូចៗចំនួន១០៩នាក់ ក្នុងជំរំជនភៀសសឹក នៅវត្តកណ្ដោល ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ លោកស្រី ម៉េង គឹមហួយ សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមបាន…
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាវត្តមាន ប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ដែលក្នុងនោះ ផ្ទះ២ខ្នង ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល និងផ្ទះ១ខ្នងទៀត ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាវត្តមាន ប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ដែលក្នុងនោះ ផ្ទះ២ខ្នង ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល និងផ្ទះ១ខ្នងទៀត ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…