នៅយប់ថ្ងៃទី៣ ឈានចូលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិន បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ១៦៦នាក់ ស្រី០២នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ…
Author: cambo
ពាក់ព័ន្ធករណីឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ជនជាតិចិន ១៦៦នាក់ ត្រូវបានបណ្ដេញចេញពី ព្រះរាជាណាចក្រកម្ពុជា
ជន្លៀសលោកប្រធានាធិបតី ត្រាំ និងលោកស្រីទីមួយ Melania Trump បន្ទាប់ពីឮសម្លេងផ្ទុះ
ព័ត៌មានអន្តរជាតិ ៖ យោងតាមប្រភពព័ត៌មានបរទេស លោកប្រធានាធិបតី ត្រាំ និងលោកស្រីទីមួយ Melania Trump ត្រូវបានភ្នាក់ងារសម្ងាត់ នាំចេញពីកម្មវិធីជប់លៀងរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមានយ៉ាងប្រញាប់ប្រញាល់ កាលពីយប់ថ្ងៃសៅរ៍ បន្ទាប់ពីមានសំឡេងផ្ទុះដែលគេមិនទាន់អាចកំណត់បាន។ នេះបើតាមការផ្សាយរបស់រ៉យទ័រ ។ ជំនួយការសេតវិមានម្នាក់បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានអង់គ្លេសរ៉យទ័រថា : លោក ត្រាំ មានសុវត្ថិភាពហើយ។ គេបានឮសំឡេងផ្ទុះខ្លាំងៗពី ៤ ទៅ ៦ លើកនៅក្នុងសណ្ឋាគារ ប៉ុន្តែមិនស្ថិតនៅក្នុងបរិវេណផ្ទាល់នៃកន្លែងជប់លៀងនោះទេ។ អ្នកចូលរួមក្នុងកម្មវិធីជប់លៀងបានឈប់ជជែកគ្នានៅពេលនោះភ្លាមៗ ហើយមនុស្សម្នាបានចាប់ផ្ដើមស្រែកថា «ក្រាបចុះ! ក្រាបចុះ!»។…
សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវអនុសាសន៍គន្លឹះ ជូនមន្ត្រីមូលដ្ឋានខេត្តត្បូងឃ្មុំ «មន្ត្រីជាអ្នកបម្រើ មិនមែនជាចៅហ្វាយរបស់ប្រជាជនទេ»
(ត្បូងឃ្មុំ) ៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីរាជការសរុប ៨៨៩នាក់ ក្នុងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវការណែនាំ និងក្រើនរំលឹកសំខាន់ៗ ដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅមូលដ្ឋាន។ សម្តេចតេជោបានរំលឹកយ៉ាងដាច់អហង្ការថា មន្ត្រីត្រូវតែជា «អ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន» ហើយត្រូវចៀសវាងដាច់ខាតនូវការប្រើប្រាស់អំណាចបុណ្យស័ក្តិក្នុងគ្រួសារ (ប្ដីស័ក្ដិ៣ ប្រពន្ធសក្ដិ៤ កូនសក្ដិ៥) ដែលបង្កបញ្ហាដល់សង្គម និងធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តពលរដ្ឋ។ រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសឃុំ-សង្កាត់ ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបាន «លឿន…
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការបំពេញកាតព្វកិច្ចយោធា នឹងត្រូវអនុវត្តតាមរូបមន្ត ”ចាប់ឆ្នោត” ដើម្បីបំពេញតម្រូវការប្រចាំឆ្នាំ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦ ថាការបង្កើតការងារ គឺផ្អែកលើអភិក្រម គុណភាព និងបរិមាណ។ រាជរដ្ឋាភិបាលខិតខំជំរុញ និងលើកកម្ពស់បរិយាកាសបរិស្ថានការងារ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធានា និងរៀបចំកន្លែងធ្វើការប្រកបដោយផាសុខភាព និងគោរពច្បាប់។ ព្រមជាមួយគ្នានេះ កម្មករ និយោជិតទាំងអស់ អាចមានឱកាសទទួលបានការបណ្តុះបណ្តាលបន្ថែម ពិសេសជំនាញរឹង…
សមត្ថកិច្ចជំនាញ ឃាត់រថយន្ត១គ្រឿង លួចដឹកជញ្ជូនសាច់បង្កក (ស្លាបមាន់បង្កក) ចំនួន ៥២៨ គីឡូក្រាម
ខេត្តបន្ទាយមានជ័យ ៖ នៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ កម្លាំងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោកវរសេនីយ៍ឯក រស់ អៀម នាយការិយាល័យ ចូលរួមសហការពីមន្ត្រីនៃការិយាល័យផលិតកម្មនិងបសុព្យាបាល ខេត្តបន្ទាយមានជ័យ និងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានធ្វើការឃាត់រថយន្តចំនួន ០១គ្រឿង ម៉ាក Toyota Camry ។ យោងសមត្ថកិច្ចចម្រុះថា រថយន្តតូចនោះ បានលួចលាក់ដឹកជញ្ជូនដោយខុសច្បាប់នូវសាច់បង្កក (ស្លាបមាន់) ទម្ងន់៥២៨ គីឡូក្រាម និងដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេសចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជាតាមច្រករបៀងឬហៅច្រកព្រំដែនដោយខុសច្បាប់ ប៉ុន្តែមិនបញ្ជាក់ថានៅច្រករបៀងម្តុំណាឡើយ ។ សមត្ថកិច្ចបន្តថា…
សេចក្តីប្រកាសព័ត៌មានរបស់ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ យោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំក្រៅផ្លូវការរបស់ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅវេលាម៉ោង ១១:០០នាទី នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា និងគណៈប្រតិភូថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក…
សម្តេចតេជោ ប្រមុខរដ្ឋស្តីទី ទទួបជួបសវនការជាមួយ រដ្ឋមន្ត្រីការបរទេសចិន នៅវិមានសាមគ្គីភាព
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសវនការ ជាមួយឯកឧត្តម Wang Yi រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦៕ ប្រភព AKP
មន្ត្រីការទូតកម្ពុជា និងចិន គូសបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីពង្រឹងបន្ថែម នូវកិច្ចសហប្រតិបត្តិការខាងនយោបាយ ការពារជាតិ សន្តិសុខ និងសេដ្ឋកិច្ច
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា មានជំនួបទ្វេភាគី និងបានពិភាក្សាស៊ីជម្រៅជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម វ៉ាង យី នៅកម្ពុជា បន្ទាប់ពីការរៀបចំដោយជោគជ័យនៃកិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិ នៃប្រទេសទាំងពីរ នៅទីក្រុងភ្នំពេញ។ ភាគីទាំងពីរបានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់ខ្លួនក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ ការពារជាតិ សន្តិសុខ និងសេដ្ឋកិច្ច ព្រមទាំងបន្តពង្រឹងទំនុកចិត្តផ្នែកនយោបាយដ៏រឹងមាំ…
សម្តេចតេជោ ហ៊ុន សែន រួមទាំងកូនប្រុស ២នាក់ បានអញ្ជើញដង្ហែ អង្គព្រះមហាក្សត្រ យាងចូលបន្ទប់វះកាត់ដោយផ្ទាល់ នាព្រឹកថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦ នេះ
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកដែលមានខ្លឹមសារទាំងស្រុងថា៖ ថ្វាយបង្គំសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈបងប្អូនជនរួមជាតិជាទីគោរពស្រលាញ់!ពេលនេះខ្ញុំព្រះករុណាខ្ញុំកំពុងស្ថិតនៅមន្ទីរពេទ្យក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន សូមទូលប្រគេន និងជម្រាបជូនបងប្អូនជនរួមជាតិថាការវះកាត់របស់គ្រូពេទ្យចិនថ្វាយចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈបានទទួលជោគជ័យហើយ។ ការវះកាត់បានធ្វើនៅព្រឹកថ្ងៃ២០ ខែមេសា ឆ្នាំ២០២៦នេះ។ពេលនេះព្រះករុណាព្រះអង្គបានដឹងព្រះកាយបន្ទាប់ពីអស់ថ្នាំសណ្តំ ។ ពេលនេះគ្រូពេទ្យកំពុងតាមដានដោយយកចិត្តទុកដាក់នូវការវិវត្តប្រែប្រួលក្រោយការវះកាត់។ ព្រះករុណាព្រះមហាក្សត្រ និងសម្តេចម៉ែព្រះអង្គសូមអរព្រះគុណ និងអរគុណ ចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលបានផ្ញើសារថ្វាយព្រះពរចំពោះព្រះអង្គ។ ខ្ញុំសូមយកឱកាសនេះអរគុណប្រធានាធិបតី ស៊ី ជីនភីង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនដែលបានយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា។សូមអរគុណជាពិសេសដល់ក្រុមគ្រូពេទ្យដ៏ពូកែដែលបានវះកាត់ប្រកបដោយជោគជ័យនិងសុវត្ថិភាពសម្រាប់ព្រះមហាក្សត្រជាទីគោរពស្រលាញ់របស់ប្រជាជនកម្ពុជា។ សម្រាប់ខ្ញុំព្រះករុណា និងកូនប្រុសពីរនាក់ ហ៊ុន ម៉ានិត និង ហ៊ុន…
ប្រទេសអ៊ីរ៉ង់ ប្តេជ្ញាប្ដូរផ្ដាច់ គ្រប់គ្រងច្រកសមុទ្រ Hormuz មិនឱ្យរបូតទៅ ប្រទេសដទៃទេ
អន្តរជាតិ ៖ អ្នកនយោបាយជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បាននិយាយថា អាជ្ញាធរក្រុងតេហេរ៉ង់ ត្រៀមខ្លួនរួចជាស្រេចក្នុងការការពារសិទ្ធរបស់ខ្លួនលើការគ្រប់គ្រងច្រកសមុទ្រ Hormuz ដែលកំពុងរង្គោះរង្គើ។ លោក Ebrahim Azizi អតីតមេបញ្ជាការនៅក្នុងកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រាប់ឱ្យដឹងថា វាជាសិទ្ធិដែលមិនអាចកាត់ផ្តាច់បានរបស់យើង។ អ៊ីរ៉ង់នឹងសម្រេចចិត្តលើសិទ្ធិឆ្លងកាត់ រួមទាំងការអនុញ្ញាតវិធានការផ្សេងៗសម្រាប់នាវាដែលឆ្លងកាត់ច្រកសមុទ្រនេះ។ ទន្ទឹមនោះ លោកបានបន្ថែមថា អ៊ីរ៉ង់ ក៏ខិតជិតក្នុងការចែងច្បាប់ សម្រាប់ច្រកសមុទ្រពាណិជ្ជកម្មដ៏សំខាន់នេះផងដែរ។ យោងតាមលោកបន្តថា យើងកំពុងដាក់សេចក្តីព្រាងច្បាប់មួយទៅសភា ដោយផ្អែកលើមាត្រា ១១០ នៃរដ្ឋធម្មនុញ្ញ…